Connect with us

ព័ត៌មានជាតិ

​កម្ពុជា​ដាក់ញត្តិបន្ទាន់​ មួយទៀតទៅ UN ជុំវិញការឃុំខ្លួនទាហានកម្ពុជា ១៨ នាក់

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ០៦ ខែកញ្ញា បានដាក់ញត្តិបន្ទាន់​មួយទៀត ​ទៅ​កាន់លោកស្រី Ganna Yudkivska ប្រធាន​អ្នករាយការ​នៃក្រុមការងារ​អង្គការសហប្រជាជាតិ ទទួល​បន្ទុកឃុំខ្លួនតាមទំនើងចិត្ត ដោយស្នើឱ្យក្រុមការងារនេះ ធ្វើការសិក្សា​លើករណី​ទាហានថៃចាប់​ទា​ហាន​កម្ពុជា ១៨ នាក់ ឃុំខ្លួន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីមានបទ​ឈប់​បាញ់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ ស្នើឱ្យ UN ធ្វើការសិក្សាករណីនេះ ជាបន្ទាន់ ​និងចេញសេចក្ដីប្រកាសថា ករណីនេះ ជាការឃុំខ្លួន​ខុសច្បាប់ និងឱ្យភាគីថៃ ដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ។

​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ស្នើឱ្យ UN ត្រួតពិនិត្យ និងតាមដានការគោរពកាតព្វកិច្ចសិទ្ធមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ និងរម្លឹកភាគីថៃឱ្យគោរពកាតព្វកិច្ចក្រោមកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ​និងបញ្ជូនករណីនេះ ​ទៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការសហប្រជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម