Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការពលីគ្រប់យ៉ាងរបស់វីរកងទ័ពក្នុងសមរភូមិមុខ គឺបានចារក្នុងបេះដូងខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានឡើយ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែងថា ការ​ពលី​គ្រប់យ៉ាង​របស់​វីរ​កងទ័ព​ក្នុង​សមរភូមិ​មុខ​គឺ​បាន​ចារ​ក្នុង​បេះដូង​ខ្មែរ​គ្រប់រូប​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​ចំពោះ​សង្គ្រាម​ឈ្លានពាន​ទឹកដី​ពី​សំណាក់​យោធា​ថៃ​មកលើ​កម្ពុជា​ថ្មីៗ ​កន្លងមកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​ប្រារព្ធ​ពិធី​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ និង​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស នៅ​ប្រាសាទ​នាគព័ន្ធ នៅ​តំបន់​អច្ឆរិយ​អង្គរ ខេត្តសៀមរាប ថ្ងៃអាទិត្យ ១៥​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ប្រគេន​ពរជ័យ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ថ្វាយព្រះពរ​ជ័យ​ដល់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី និង​គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ សូម​ឲ្យ​ជួប​តែ​សេចក្តីសុខ សេចក្តី ចម្រើន​គ្រប់ៗ ​គ្នា ប្រទេស​ជាតិ​មាន​សន្តិភាព​ជា​រៀង​រហូត។ ជាពិសេស សូម​ឲ្យ​ប្រទេសជាតិ​រួចផុត​ពី​ជំងឺ​ដង្កាត់ គ្រោះកាច​ចង្រៃ ចៀស​ផុតពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត និង​ប្រជាពលរដ្ឋ​ខ្មែរ និង​សូម​ឲ្យ​វីរ​កងទ័ព​ជួរមុខ​កម្ពុជា​ទទួល​បាន​ជ័យជំនះ ពី​ពួក​ឈ្លានពាន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម