ព័ត៌មានជាតិ
ពលរដ្ឋឃុំត្រពាំងឫស្សី ទទួលបានផ្លូវកៅស៊ូ DBST ប្រវែងជិត ១០ គីឡូម៉ែត្រ ពីក្រសួងអភិវឌ្ឍន៍ជនបទ
ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ទទួលបានផ្លូវកៅស៊ូ DBSTប្រវែង ៩៦០០ ម៉ែត្រ ពីក្រសួងអភិវឌ្ឍន៍ជនបទ។

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៩៦០០ ម៉ែត្រ ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសជួបសំណេះសំណាលនោះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លើកឡើងថា ផ្លូវកៅស៊ូ DBST ប្រវែង ៩៦០០ ម៉ែត្រ ដែលកំពុងសាងសង់នេះ ពិតជាបានជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងពីថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យវិស័យអភិវឌ្ឍន៍ជនបទ មានការរីកចម្រើន និងបានតភ្ជាប់សេដ្ឋកិច្ច ក្នុងវិស័យដឹកជញ្ជូន ធ្វើដំណើររបស់ពលរដ្ឋទៅកាន់ទីផ្សារ ជាពិសេសកាត់បន្ថយគំលាតពីជនបទទៅកាន់ទីប្រជុំជន។ សមិទ្ធផលពេលនេះ គឺពិតជាចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់ពលរដ្ឋក្នុងការធ្វើដំណើរទៅធ្វើបុណ្យទាន និងប្រកបមុខរបរកសិកម្ម ដឹកជញ្ជូនផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើដំណើររបស់ពលរដ្ឋជាច្រើនឃុំទៀតផងដែរ។

ជាមួយនេះ លោក នួន ផារ័ត្ន គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តែងតែគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅតាមជនបទ ពិសេសផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងការសាងសង់ផ្លូវក្រាលកៅស៊ូនៅឃុំត្រពាំងឫស្សី នាពេលនេះ គឺងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ចំណេញពេលវេលាក្នុងការដឹកជញ្ជូនកសិផល និងមានពលរដ្ឋមករស់នៅកាន់តែច្រើនទៀតផង។

លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាផ្លូវក្រាលកៅស៊ូនេះឱ្យបានគង់វង្ស យូរអង្វែង និងជួយដាំដើមឈើអមសងខាងផ្លូវបន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពកាន់តែល្អប្រសើរ។ ពិសេសសូមឱ្យឪពុកម្ដាយបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់ៗ គ្នា ពីព្រោះនៅក្នុងភូមិមានផ្លូវក្រាលកៅស៊ូល្អ សម្រាប់ធ្វើដំណើរទៅកាន់សាលារៀន ហើយសាលារៀនគឺជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងចំណេះដឹង ជំនាញ និងបច្ចេកទេសល្អៗ ពីលោកគ្រូអ្នកគ្រូ ដើម្បីឱ្យកូនៗ ក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម៕
អត្ថបទ ៖ ឈាង មករា



-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


