Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សូមឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ ទៅកាន់ឋានបរមសុខ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​កម្ពុជា​ព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វើ​ពិធីបុណ្យ​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​នាយ​ឧត្ដមសេនីយ៍ ប៉េង ប៉ាត់ ទៅកាន់​ឋាន​បរមសុខ ក្រោយ​ទទួល​មរណៈភាព​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ក្រុម​គ្រួសារ បាន​ប្រារព្ធ​ពិធី​បង្សុកូល​នេះ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​នាយ​ឧត្ដមសេនីយ៍ ប៉េង ប៉ាត់ នៅ​ចេតិយ ដែល​មាន​ទីតាំង​នៅ​ក្នុង​វត្ត​មុន្នី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្នុង​ឱកាស​វេន​កាន់បិណ្ឌ​ទី ៥ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៥ រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​នាយ​ឧត្ដមសេនីយ៍ ប៉េង ប៉ាត់ ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ ជាតិ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម