ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដាក់រថយន្តបូមទឹកតំបន់ជន់លិច និងរៀបចំផែនការសម្រាប់ឆ្នាំ ២០២៦ ដើម្បីទប់ស្កាត់ការជន់លិចក្នុងតំបន់
លោកអភិបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យ និងដាក់រថយន្តបូមទឹកនៅតំបន់ជន់លិច ព្រមទាំងរៀបចំផែនការសម្រាប់ឆ្នាំ ២០២៦ ដើម្បីទប់ស្កាត់ការជន់លិចក្នុងតំបន់។


ការចុះត្រួតពិនិត្យនេះ ក្នុងឱកាស លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ភូមិចុងខ្សាច់ និង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដែលជាទីតាំងជន់លិចជាញឹកញាប់រាប់ឆ្នាំ កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥។ ក្នុងឱកាសនោះ ក្រុមការងារ បានប្រើឡានបូមទឹក ដើម្បីបូមយកទឹកជន់លិច និងកំពុងពិនិត្យដំណោះស្រាយបន្ថែម។


លោក ជិន ប៊ុនធឿន លើកឡើងថា រដ្ឋបាលខណ្ឌឫស្សីកែវ នឹងរៀបចំគម្រោងផែនការថ្មី សម្រាប់ឆ្នាំ ២០២៦ ដើម្បីទប់ស្កាត់ការជន់លិចមិនឲ្យកើតឡើងជារឿយៗ ដូចមុនទៀត។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្រោយទទួលបានការណែនាំពីលោកអភិបាលខណ្ឌឫស្សីកែវ ក្រុមបច្ចេកទេសកំពុងប្រើឡានបូមរំដោះទឹកក្នុងតំបន់។

លោក គន់ សោភា បន្តថា ជាធម្មតា ទឹកភ្លៀងនៅតំបន់នេះ នឹងស្រកចុះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងជាប់ៗ គ្នា ជាច្រើនថ្ងៃ ហើយនាំឲ្យមានការជន់លិចជាងធម្មតា។

លោកបានបន្ថែមថា មុននឹងចូលរដូវវស្សា ឆ្នាំនេះ រដ្ឋបាលខណ្ឌ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌឫស្សីកែវ បានអនុវត្តការស្តារឡើងវិញលើប្រព័ន្ធរំដោះទឹក ដូចជា ការស្តារប្រឡាយ ស្ថានីយបូមទឹក និងប្រព័ន្ធលូថ្មីៗ ដើម្បីបង្ការ និងកាត់បន្ថយបញ្ហាទឹកជន់លិច៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


