Connect with us

ព័ត៌មានជាតិ

កម្មករ-កម្មការិនី រោងចក្រ “ឌី​ន ហាន” ដែល​មិន​ព្រម​ទៅ​យក​សំណាក​កូ​វីដ​-១៩ មិន​ត្រូវ​អនុញ្ញាត​ឲ្យ ចូល​បម្រើ​ធ្វើការ​វិញ​ឡើយ

បានផុស

នៅ

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សូម​ឲ្យ​បងប្អូន​កម្មករ-កម្មការនី ​និង ​ក្រុម​គ្រួសារ​ ឬ អ្នក​ស្នាក់​នៅ​ក្នុង​ទី​សំណាក់​តែមួយ​នៃ​រោងចក្រ​កាត់ដេរ “ឌី​ន ហាន” ដែល​មិន​ទាន់​បាន​អញ្ជើញ​ទៅ​យក​សំណាក​ត្រូវ​រួសរាន់​ទៅ​យក​សំណាង​ធ្វើតេស្តរ​កកូ​វីដ​-១៩ ជាបន្ទាន់​នៅ​វិទ្យាល័យ​បឹងត្របែក វិទ្យាល័យ​បាក់​ទូក​ ឬ​ សាលាបឋមសិក្សា​សុភមង្គល​ និង ​ត្រូវអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល​១៤​ថ្ងៃ ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​កម្មករ​កម្មការិនី​ទាំងឡាយ​ណា​ ដែល​មិន​ព្រម​សហការ​ទៅយក​សំណាក​កូ​វីដ​-១៩​ទៅតាម​ការណែនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ លើកទឹកចិត្ត​ដល់​វិនិយោគ​និង​អ្នកគ្រប់គ្រង​រោងចក្រ​គឺ​មិនត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងនោះ ចូល​បម្រើ​ធ្វើការ​វិញ​ឡើយ​នៅពេលដែល​រោងចក្រ​នេះ​ត្រូវ​បាន​ដំណើរការ​ឡើងវិញ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​យប់​ថ្ងៃទី​០៨ មេសា​នេះ៕

ដោយ ៖ ​ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម