Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរត់សហគមន៍ “ផ្លូវកោះកេរ” ដើម្បីអបអរសាទរប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីរត់សហគមន៍ “ផ្លូវកោះកេរ” នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមបាល់ទាត់មនុស្សធម៌ និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង ១០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប ២ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៥ ដែលការរត់នេះមានចម្ងាយសរុប ៩ គីឡូម៉ែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាបេតិកភណ្ឌជាតិ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម