ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន អរគុណព្រុយណេដែលបន្ថែមកម្លាំងមកតាមដានលើបញ្ហាព្រំដែនកម្ពុជា-ថៃ
កម្ពុជា បានអរគុណរដ្ឋាភិបាលព្រុយណេ ដែលបានបន្ថែមអ្នកសង្កេតការណ៍របស់ខ្លួនមកតាមដានស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ខណៈដែលបញ្ហានេះនៅកំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា។

ការអរគុណនេះ គឺបានធ្វើឡើងដោយប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចបានទទួលជួបសម្ដែងការគួរសមពីអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ លោកឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោកមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ ហើយសម្ដេចចាត់ទុកថា នេះជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ពិសេសក្នុងវិស័យយោធាកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងជំនួបនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន និងលោកមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានជជែកគ្នាអំពីសភាពការណ៍វិវត្តចុងក្រោយនៃបញ្ហាជម្លោះតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ សម្ដេចតេជោបានពន្យល់ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីរឿងរ៉ាវពិតនៃជម្លោះ ហើយសម្ដេច សង្ឃឹមថា ព្រុយណេនឹងបន្តតាមដានលើបញ្ហានេះ ក្នុងឋានៈជាសមាជិកអាស៊ាន។

ក្នុងន័យនេះ សម្ដេចតេជោ បានស្នើឱ្យព្រុយណេខិតខំជួយក្នុងការជំរុញឱ្យភាគីថៃ រក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។ នេះជាខ្លឹមសារជំនួបដែលថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
បើតាមលោក ជា ធីរិទ្ធ សម្ដេចតេជោ បានសម្ដែងការអរគុណចំពោះតួនាទីរបស់ព្រុយណេ ក្នុងឋានៈជាសមាជិកអាស៊ាន ដែលបានបន្ថែមនូវកម្លាំងអ្នកសង្កេតការណ៍ក្នុងការតាមដានទៅលើស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


