Connect with us

ព័ត៌មានជាតិ

លោកស្រី Angella Rippon៖ ប្រទេសកម្ពុជាជាព្រះរាជាណាចក្រនៃស្នាមញញឹម និងជាកន្លែងដ៏អស្ចារ្យសម្រាប់ទេសចរណ៍

បានផុស

នៅ

អ្នកសារព័ត៌មាន​ដែលមាន​ភាព​ល្បី​ល្បាញ​នៅចក្រភពអង់គ្លេសលោកស្រី Angella Rippon បាន​បង្ហាញពី​ចំណាប់​អារម្មណ៍​លើ​កម្ពុជា​ក្នុង​ពេល​ដែល​លោក​ស្រី បាន​ធ្វើ​ដំណើរ​មក​ថត​ភាព​យន្ត​ឯកសារ​ និង​បាន​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា។ លោកស្រីបានកោតសរសើរថាកម្ពុជាជា «ព្រះរាជាណាចក្រនៃស្នាមញញឹម និងជាទីកន្លែងដែលអស្ចារ្យសម្រាប់ការធ្វើទេសចរណ៍»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីទេសចរណ៍​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា លោកស្រី Angella Rippon បានលើក​ឡើង​ថាក្នុង​ដំណើរថតភាពយន្ត​ឯកសារពី​កម្ពុជាលោកស្រីមាន​អនុស្សាវរីយ៍ដែលមិន​អាច​បំភ្លេច​បាន​ និង​បទ​ពិសោធន​ល្អ​ៗ​ពី​ប្រទេស​កម្ពុជា។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ព័ត៌មានលោកស្រី Angella Rippon និង​សហការីបាន​មកថតភាព​យន្ត​​ឯកសារ​ពី​ប្រទេស​កម្ពុជាដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក​ ជា​ពិសេស​ប្រជាជន​នៃ​ចក្រភព​អង់គ្លេសបាន​ជ្រួតជ្រាប​និង​មក​លេង​ប្រទេស​កម្ពុជា​ផងដែរ។

រដ្ឋមន្ត្រី​ទេសចរណ៍​ ហួត ហាក់ បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានជ្រើសរើសថតភាពយន្តឯកសារពីប្រទេសកម្ពុជា ជាពិសេសបានផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍រួមទាំងបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្ត បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ 

ក្នុង​នោះ​លោក​ក៏​ស្នើលោកស្រីជួយផ្សព្វផ្សាយពីសភាពការណ៍ពិតនយោបាយ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គមដ៏ល្អប្រសើររបស់ប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើគ្រប់វិស័យដែលលោកស្រីបានឃើញផ្ទាល់នាពេលនេះ។ 

លោក Angela Rippon កើតថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៤៤ គឺជាអ្នកកាសែតជនជាតិអង់គ្លេស អ្នកអានព័ត៌មាន ពិធីករទូរទស្សន៍ និងជាអ្នកនិពន្ធ។ លោកស្រីបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ១៩៧៥ ដែលបានក្លាយជាអ្នកអានព័ត៌មានស្រ្តីនៅលើទូរទស្សន៍ជាតិBBC។ ក្នុងរយៈពេលជាង ៥ទសវត្សរ៍អាជីពលោកស្រីបានរៀបចំកម្មវិធីជាច្រើន ចាប់ពី Top Gear និង Rip-Off Britain រហូតដល់ភាពយន្តឯកសារស្តីពីសុខភាព និងអាយុ។ លោកស្រីបាន​ទទួលពានរង្វាន់សម្រាការ​តស៊ូ​មតិលើ​ការ​យល់​ដឹង​អំពី​ជំងឺ​រង្វេង OBE ក្នុងឆ្នាំ២០០៤ និងCBE ក្នុងឆ្នាំ២០១៧៕ 

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម