ព័ត៌មានជាតិ
កម្ពុជាច្រានចោលការចោទរបស់ថៃដែលថាអ្នកភូមិព្រៃចាន់ទន្ទ្រានចូលដីខ្លួន តែការពិតថៃបំពានលើកម្ពុជា
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ ដែលថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា។ ក្រសួងការបរទេសបានច្រានចោល និងបញ្ជាក់ថា ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានរបស់ថៃមកលើទ្រព្យសម្បត្តិរបស់ពូកគាត់ និងដែនអធិបតេយ្យរបស់កម្ពុជា។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងក្នុងសន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យប្រទេសថៃ ត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។
ប្រតិកម្មតបនឹងការចោទនេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ជាពិសេសទៀតនោះ គឺក្នុងពេលបទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ការព្រមានអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមមកលើប្រជាជនកម្ពុជា ក្រសួងការបរទេសថា ជារឿងគួរឱ្យបារម្ភជាខ្លាំង។

«ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ»។ នេះជាការបញ្ជាក់ជាថ្មីរបស់ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៣ ខែកញ្ញា។
សេចក្ដីថ្លែងការណ៍ បន្តថា ការចោទប្រកាន់របស់ថៃដែលថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា ជារឿងបំភ្លៃបំភ័ន្ត ខណៈក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពលើទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខា៤២ ដែលមានភូមិព្រៃចាន់ស្ថិតក្នុងចន្លោះនោះទេ។

ជាថ្មីម្ដងទៀត កម្ពុជាបានអំពាវនាវឱ្យថៃដោះស្រាយបញ្ហាតំបន់ជម្លោះនេះ តាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការប៉ុនប៉ងអនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាមរយៈការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា។
បើតាមសេចក្ដីថ្លែងការណ៍ខាងលើ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីមេត្រីភាពចំពោះ រាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របទៅតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


