Connect with us

ព័ត៌មានជាតិ

កំណត់ព្រំដីរមណីយដ្ឋានទីលានទាត់សី ឃុនឆាងឃុនផែន បង្ការការរំលោភបំពាន

បានផុស

នៅ

អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្ទីរវប្បធម៌ ខេត្តកោះកុង បានសម្រេចឯកភាពបោះបង្គោលកំណត់ព្រំដីរមណីយដ្ឋានទីលានទាត់សី​ឃុនឆាងឃុនផែនឱ្យបានរឹងមាំជាងមុន ដើម្បីបង្ការការលួចរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិឯកជនទៅថ្ងៃអនាគត។

ផ្ទៃដីសរុបជាង១ហិចតារបស់រមណីដ្ឋានប្រវត្ថិសាស្រ្តទីលានទាត់សីឃុនឆាងឃុនផែន ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ត្រូវបានក្រុមមន្រ្តីជំនាញចុះវាស់វែងចុចនិយាមការបុរាណដ្ឋានដែលមានស្រាប់ ក្នុងគោលបំណងងាយស្រួលគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា គូសបញ្ជាក់នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា ទីតាំងប្រវត្តិសាស្រ្តមួយនេះ បច្ចុប្បន្នពុំទាន់មានប្លង់កំណត់ច្បាស់លាស់នៅឡើយទេដែលអាចនឹងបាត់បង់ ឬរងការរំលោភបំពាន​យក​ធ្វើជាសម្បត្តិឯកជនក្នុងប្រការណាមួយបាន។

លោកអភិបាលស្រុក បន្តថា ដូច្នេះទើបរដ្ឋបាលស្រុក និងមន្ទីរវប្បធម៌ ស្រុះស្រួលគ្នាចុះវាស់វែងជាប្រព័ន្ធ ដើម្បីបញ្ចៀសមានទំនាស់ដីធ្លីរវាងពលរដ្ឋដែលមានដីធ្លីក្បែរនោះ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុងបានឲ្យដឹងដែរថា មន្ទីរមិនទាន់រៀបចំធ្វើប្លង់កម្មសិទិ្ធរបស់រដ្ឋបានត្រឹមត្រូវនៅឡើយចំពោះទីតាំងរមណីយ ដ្ឋានប្រវត្ថិសាស្រ្តមួយនេះ។

ហើយកាលពីអាណត្តិអតីតប្រធានមន្ទីរមុនៗ គឺពុំទាន់បានចុះបញ្ចីលក្ខណៈជាប្រព័ន្ធរបស់រដ្ឋបាលស្រុកទេ ដូច្នេះដើម្បីបង្ការទប់ស្កាត់ខ្លាចក្រែងមានការរំលោភបំពានយកធ្វើជាសម្បត្តិឯកជនទៅអនាគត ទើបលោកស្រីស្នើសុំទៅរដ្ឋបាលស្រុក និងមន្រ្តីការិយាល័យដែនដីស្រុកពិនិត្យវាស់វែងកំណត់ព្រំទល់ដីទាំងអស់គ្នា។

រមណីយដ្ឋានប្រវត្តិសាស្រ្តទីលានទាត់សី ឃុនឆាងឃុនផែន ជាទីតាំងគោរព សក្ការៈតាម សាសនា និងទាក់ទាញ ភ្ញៀវ ទេសចរមកលេងកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះ អាចផ្តល់ប្រាក់ ចំណូល មួយចំនួនតូចជូនដល់អ្នកស្រុកតាមរយៈការលក់ដូរ ផលិតផលផ្សេងៗ៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម