ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភប្រាក់ចំនួន១០លានរៀលដល់មន្ត្រីនគរបាលការពារនៅធនាគារ ABA
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ សូមបន្តខិតខំបំពេញការងារ ដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើង។ ទន្ទឹមនឹងនេះ សូមអនុវត្ត “៣ការពារ ៣កុំ និង២ចូលរួម” ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ភឿន ភិរៈ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេងចំពោះរូបលោក។ លោកបានបួងសួងគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។

គួររំលឹកផងដែរថា លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហើយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕

អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


