ព័ត៌មានជាតិ
ខេត្តចំនួន៩ រងគ្រោះដោយទឹកជំនន់ប៉ះពាល់ពលរដ្ឋជាង២ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺនហិកតា
ក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ មានខេត្តចំនួន៩បានរងគ្រោះដោយទឹកជំនន់បណ្តាលឱ្យប៉ះពាលប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ ផ្ទះជាង១ម៉ឺន៧ពាន់ខ្នង ជម្លៀសប្រជាពលរដ្ឋជាង១ពាន់គ្រួសារ និងដំណាំស្រូវជិត១ម៉ឺន៣ពាន់ហិកតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុងស្រុកចំនួន៤០ នៃខេត្តចំនួន៩ បានរងគ្រោះដោយសារទឹកជំនន់ក្នុងនោះ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ និងត្បូងឃ្មុំធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២១,៣៥៧ គ្រួសារ កើន ៤,៥០៥ គ្រួសារ ផ្ទះប៉ះពាល់ចំនួន១៧,៣៤៨ ខ្នងកើន ២,៤១៩ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន១,០៣៧ គ្រួសារ ស្រូវប៉ះពាល់ចំនួន១២,៧៩១ ហិកតា កើន ២,០៦១ ហិកតា ក្នុងនោះស្រូវខូចខាតចំនួន២៦៧ ហិកតា កើន ៣៨ ហិកតា។

លោកបានបន្តថា ក្នុងការអន្តរាគមន៍ទឹកជំនន់នេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្តបានបើកកិច្ចប្រជុំដើម្បីពិនិត្យធនធាន សម្ភារៈ និងមធ្យោបាយ ដែលបានត្រៀមក្នុងផែនការត្រៀមបម្រុងគ្រោះមហន្តរាយដោយទឹកជំនន់ និងចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ និងបន្តតាមដានជាប់ជាប្រចាំការវិវត្តន៍ស្ថានភាពគ្រោះទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងស្តារដំណាំស្រូវក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតឱ្យបានទាន់ពេលវេលា។

យោងតាមក្រសួងធនធានទឹក និងឧត្តុនិយមបានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាបចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់ជាមួយផ្គរន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។ តំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ជាមួយផ្គរន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០% និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ជាមួយផ្គរន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


