ព័ត៌មានជាតិ
ប្រធានសភាប្រាប់ទូតបារាំងពីបញ្ហានៃការមិនគោរពរបស់ថៃលើសន្ធិសញ្ញាបារាំង-សៀម
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ថាបញ្ហាព្រំដែនកម្ពុជា-ថៃ កើតឡើងពីការមិនទទួលស្គាល់ផែនទីដែលសៀមខ្លួនឯងចុះជាមួយបារាំង និងការមិនគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា រាល់ស្ថានការណ៍វិវត្តន៍នៃព្រំដែនកម្ពុជា-ថៃនេះទូតបារាំងតែងតែរាយការណ៍ទៅក្រុងប៉ារីសជានិច្ច។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ សម្ដេចសភាធិបតី ឃួន សុដារី បានប្រាប់ទៅលោកឯកអគ្គរដ្ឋទូតថាបញ្ហាព្រំដែនជាមួយថៃមិនមែនជារឿងថ្មីនោះទេ ដោយបានបន្តជាច្រើនឆ្នាំមកហើយ ដោយសារតែថៃប្រើប្រាស់ផែនទីដោយឯកតោភាគីបំពានផែនទីទទួលស្គាល់ដោយអន្តរជាតិធ្វើឡើងដោយបារាំង-សៀម (Franco-Siamese)។
សម្ដេចប្រធានរដ្ឋសភាមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូន ប្រធានាធិបតីបារាំង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសង្ឃឹមថាជម្លោះនេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។

នាយខុទ្ទកាល័យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានឱ្យដឹងថាក្នុងជំនួបនៅព្រឹកនេះលោក អូលីវីយ៉េ បានបញ្ជាក់ថាបារាំងបានតាមដានជាប់លាប់នូវការអនុវត្តបទឈប់បាញ់របស់កម្ពុជានិងថៃ ព្រមទាំងបញ្ជាក់ថា រាល់ព័ត៌មានដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាកម្ពុជាលោកតែងតែបញ្ជូនទៅដល់ថ្នាក់ដឹកនាំបារាំងជាប្រចាំពីស្ថានការណ៍វិវត្តន៍។
សន្ធិសញ្ញាបារាំង-សៀម គឺជាសន្ធិសញ្ញាដែលចុះហត្ថលេខាដោយប្រទេសបារាំង និងសៀមលើការប្រគល់ទឹកដី និងទទួលស្គាល់ព្រំដែនរវាងបារាំង និងសៀម នៅឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ លើទឹកដីកម្ពុជា និងឡាវ ក្នុងពេលដែលបារាំងដាក់អាណានិគមនៅតំបន់ឥណ្ឌូចិន។ សន្ធិសញ្ញានេះត្រូវបានកម្ពុជានិងថៃយកមកដើម្បីវាស់វែងព្រំដែនរបស់ខ្លួន តែបញ្ហានោះគឺថៃបែរជាមិនព្រមទទួលស្គាល់និងព្យាយាមយកផែនទីដែលគូសដោយខ្លួនឯងដាក់បញ្ចូលក្នុងការវាស់វែងព្រំដែនវិញបង្កជាជម្លោះរវាងប្រទេសទាំងពីរដល់បច្ចុប្បន្ន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


