Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម! ការ​សម្រេច​បិទ​ភូមិ​សង្កាត់​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ

បានផុស

នៅ

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​សម្រេច​បិទ​ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ចំនួន​ ៣ ចាប់​ពី​ម៉ោង ១២ យប់​នេះ​តទៅ។ លោក​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញបានថ្លែងថា បាន​ប្រកាស​បិទ​ភូមិ​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន ៣​ ​ជាប់​ពាក់ព័ន្ធ​កម្មករ​នៅ​រោងចក្រ​ឌីនហាន់។

តាម​អភិបាល​ក្រុង មាន​កម្មករ​កម្មការិនីជាង ៦០០ នាក់​បន្ថែម​ទៀតតេស្ត​មានវិជ្ជមានកូវីដ១៩ គិតត្រឹមយប់នេះ ​ក្នុង​ចំណោម​កម្មករ​ជាង ២០០០ នាក់​ដែល​ធ្វើការ​នៅ​រោងចក្រ​ឌីនហាន់។

លោក​បន្ត​ថា ការ​បិទនេះ​​មិន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះនោះទេ ហើយ​ក្នុង​​ករណី​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ។

ភូមិ​សង្កាត់​ក្នុង​ខណ្ឌទាំង ៣ ដែល​អាជ្ញាធរ​ប្រកាស​បិទ​មាន៖

1. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២
2. ខណ្ឌសែនសុខ៖ ភូមិទ្រុងមាន់ ក្នុង​សង្កាត់អូរបែកក្អម
3. ខណ្ឌពោធិ៍សែនជ័យ៖ ​ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ​ក្នុង​សង្កាត់ចោមចៅទី១, ភូមិចំការ​ឳឡឹក១​ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ ក្នុង​សង្កាត់កាកាបទី១ និងភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២។

សូមអានសេចក្តី​សម្រេច​លម្អិត​ខាងក្រោម……

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម