ព័ត៌មានជាតិ
ដំណាប់ស្វាយ និងស្វាយចន្ទី ចំណីអាហារពេញនិយមអ្នកដំណើរបរទេសឆ្លងកាត់ព្រលានតេជោ
ដំណាប់ស្វាយ និងស្វាយចន្ទី បានក្លាយជាចំណីដ៏ពេញនិយមសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមបុគ្គលិកនៅហាង I LOVE CAMBODIA ដែលមានទីតាំងនៅក្នុងស្ថានីយអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដោយមានលក់ផលិតផលជាច្រើនទាំងវត្ថុអនុស្សាវរីយដូចជាសូត្រ ចម្លាក់ និងផលិតផលជាចំណីអាហារសុទ្ធតែជាផលិតផលក្នុងស្រុក កញ្ញា រ៉ូវេន ចាន់ណា បុគ្គលិកនៅហាង I LOVE CAMOBDDIA បានសង្កេតឃើញពីចំណូលចិត្តរបស់ភ្ញៀវទេសចរបរទេសលើផលិតផលខ្មែរ ជាពិសេសផលិតផលចំណីអាហារ។


ក្នុងចំណោមផលិតផលផ្នែកចំណីអាហារ កញ្ញាសង្កេតឃើញទេសចរបរទេសចូលចិត្តទិញដំណាប់ស្វាយ និងស្វាយចន្ទី ដោយសារងាយស្រួលទុកដាក់ ណាមួយមានរសជាតិឆ្ងាញ់ ដោយមិនបន្ថែមសារធាតុនាំឲ្យប៉ះពាល់សុខភាព។
ពាក់ព័ន្ធតម្លៃវិញ បុគ្គលិកហាង I LOVE CAMOBDDIA ដែលមានរហូតដល់ ៥ ទីតាំងក្នុងព្រលានអន្តរជាតិតេជោបានអះអាងថា ក៏មិនសូវថ្លៃជាងទីផ្សារខាងក្រៅនោះដែរ។ យ៉ាងណាមិញ បុគ្គលិករូបនេះលើកឡើងពីផលិតផលមួយចំនួនដូចជាសូត្រ ចម្លាក់ មានតម្លៃថ្លៃដោយសារជាវត្ថុធ្វើដោយដៃ និងចំណាយពេលយូរ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


