ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បញ្ចៀសការកកស្ទះចរាចរណ៍រំខានដល់អ្នកដំណើរឆ្លងកាត់
អាជ្ញាធរខណ្ឌទួលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ដែលក្រុមអាជីវករមួយចំនួនយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ ដើម្បីបញ្ចៀសការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។


លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ប្រគល់ភារកិច្ចជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងអនុវត្តវិធានការរដ្ឋបាល ចំពោះអាជីវករលក់ដូរផ្លែឈើ ការចតយានយន្តគ្រប់ប្រភេទ និងការចតយានយន្តលើកដាក់ ឬផ្ទេរទំនិញនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវលេខ ២៣០ ផ្លូវលេខ ៣៣៦ និងផ្លូវ ២៣៩ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


លោកអភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា កន្លងមក អាជ្ញាធរតែងតែចុះធ្វើសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវ ២៣០ នេះ ច្រើនលើកសាដែរហើយ ហើយថ្មីៗ នេះ ក៏ទើបតែចុះរួចដែរ។ ចំពោះបញ្ហានេះ អាជ្ញាធរ តែងមានការយោគយល់ចំពោះអាជីវករ ដោយអនុញ្ញាតឲ្យពួកគាត់លក់តែពេលយប់ ហើយអាចលក់បានតែនៅលើចិញ្ចើមផ្លូវ ប៉ុន្តែត្រឹមម៉ោង ៦ ព្រឹក គឺ ទីតាំងលក់ដូរទាំងអស់ ត្រូវវេចខ្ចប់ប្រមូលកាកសំណល់សេសសល់ពីការលក់ដូរឲ្យមានអនាម័យ ដើម្បីថែរក្សាបរិស្ថានសាធារណៈផងដែរ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផង។


ជាមួយនេះ លោកអភិបាលរងខណ្ឌទួលគោក បានចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនអនុញ្ញាតឲ្យមានការលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២៣០ ផ្លូវលេខ ៣៣៦ និងផ្លូវ ២៣៩។ បន្ថែមនោះ លោក បានចាត់វិធានការរដ្ឋបាលដោយដកហូតសម្ភារៈតាំងលក់លើផ្លូវ និងមិនអនុញ្ញាតឲ្យអាជីវករអ្នកប្រកបអាជីវកម្មលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះ បន្តលក់លើផ្លូវទៀតនោះទេ ក្នុងករណីដែលក្រុមពួកគាត់នៅតែបន្តលក់នោះ អាជ្ញាធរនឹងចាត់វិធានការច្បាប់៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


