Connect with us

ព័ត៌មានជាតិ

អ្នកប្រកបរបរលក់អាហារជិត ៤០នាក់ នៅខេត្តរតនគិរី ទទួលបានបណ្តុះបណ្តាលលើវិស័យម្ហូបអាហារ

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តរតនគិរី សហការជាមួយ Swisscontact បានរៀបចំវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មម្ហូបអាហារក្នុងស្រុក និងយុវជនជនជាតិដើមភាគតិចដែលពាក់ព័ន្ធការលក់អាហារ និងភេសជ្ជៈ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមត្ថភាពវិស័យម្ហូបអាហារ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តភាគឦសាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ ដែលបានបិទបញ្ចប់ការពីពេលថ្មីៗនេះ ក្នុងនោះអ្នកប្រកបមុខរបរលក់ម្ហូបអាហារ និងភេសជ្ជៈចំនួន ៣៨ នាក់ ទទួលបានការបណ្តុះបណ្តាលនេះដើម្បីយកទៅបំពេញបន្ថែមចំណុចខ្វះរបស់ពួកគេ និងបង្កើនប្រាក់ចំណូល។

លោកស្រី គង់ នីវ៉ា អ្នកសម្របសម្រួលនៅអង្គការ Swisscontact បានប្រសាសន៍ថា អង្គការបាន បើកវគ្គបណ្តុះបណ្តាលជំនាញដែលមានឈ្មោះថា កម្មវិធីហូកា ដែលផ្តោតលើវិស័យទេសចរណ៍ ក្នុងនោះផ្តល់វគ្គបណ្តុះបណ្តាលចំនួន ៦ ជំនាញ រួមមាន ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ និងមគ្គុទេស៍ទេសចរណ៍ ដែលបានបញ្ចប់ទៅដោយជោគជ័យកាលពីខែកញ្ញា។

លោកស្រីបន្តថា គោលបំណងរួមរបស់កម្មវិធីបណ្តុះបណ្តាលជំនាញនេះ គឺដើម្បីឱ្យយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបមានឱកាសទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ វគ្គបណ្តុះបណ្តាលទាំងអស់នេះ នឹងផ្តល់ផលប្រយោជន៍ទៅយុវជនងាយរងគ្រោះ និង បុគ្គលិកដែលមានជំនាញទាបចំនួន ១២ ៥៤០នាក់ ដើម្បីសម្រេចតាមផែនការណ៍ខាងលើ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ នៅក្នុងដំណាក់កាលទី៣នេះ ។

សូមបញ្ជាក់ផងដែរថា មន្ទីរទេសចរណ៍ខេត្តរតនគិរី រួមជាមួយអង្គការ SwissContact បានបើកវគ្គបណ្តុះបណ្តាល ជំនាញដល់ម្ចាស់អាជីវកម្មលក់ម្ហូបអាហារនិងយុវជនជនជាតិដើមភាគតិច ក្នុងខែកញ្ញា មានចំនួន ០២ វគ្គ ផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងជំនាញចុងភៅ ដោយទទួលបានសិក្ខាកាមសរុបចំនួន ៣៨ នាក់ ស្រី៣១នាក់ ក្នុងនោះសិក្ខាកាមជាជនជាតិដើមភាគតិចចំនួន ១៥ នាក់៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម