Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ថ្មី របស់​វៀតណាម​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​លើ​បញ្ហា​ព្រំដែន សន្តិសុខ ពាណិជ្ជកម្ម និង​វិនិយោគ​…

បានផុស

នៅ

​ការប្តេជ្ញា​របស់​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​វៀតណាម​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ រវាង​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ប្រទេស​វៀតណាម ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​មហាសន្និបាត​បក្ស​កុម្មុយនិស្ត​វៀតណាម​លើក​ទី​១៣ និង​សម័យប្រជុំ​ទី​១១ នីតិកាល​ទី​១៤ នៃ​រដ្ឋសភា​វៀតណាម ការធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ លោក​ក៏បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​ផងដែរ​ថា ជាមួយនឹង​បទពិសោធន៍​ការទូត និង​ជំនាញ​ដ៏​ទូលំទូលាយ​របស់លោក ប៊ូ​យ ថា​ញ់​សឺ​ន ប្រទេស​វៀតណាម នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ឡើង​នៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​។​

​ជាការ​ឆ្លើយតប លោក ប៊ូ​យ ថា​ញ់​សឺ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក ប្រាក់ សុខុន សម្រាប់​សារ​អបអរសាទរ និង​សាធុការពរ ដែលជា​ការលើកទឹកចិត្ត​សម្រាប់​លោក​ក្នុងការ​បំពេញភារកិច្ច​ថ្មី​។​

​ក្នុងអំឡុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សា​ដោយស្មោះ​ត្រង់ និង​ភាតរភាព អំពី​ទំនាក់ទំនង​ទ្វេភាគី និង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការកើនឡើង​ជា​លំដាប់​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នៅលើ​វិស័យ​ជាច្រើន រួមមាន វិស័យ អប់រំ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការតភ្ជាប់ និង​សន្តិសុខ ស្របពេល​ជាមួយ​ការផ្ទុះ​ឡើង​នូវ​ជំងឺ កូ​វីដ​-១៩​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ក៏បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​រឹងមាំ ក្នុងការ​ធ្វើការ​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈានឡើង​ខ្ពស់​មួយកម្រិត​ថែមទៀត តាមរយៈ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង និង​ការសម្រេចចិត្ត​នានា របស់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ដែល​រួមមាន ការគ្រប់គ្រង​ព្រំដែន ការការពារ​សន្តិសុខ នៅតាម​បណ្តោយ​ព្រំដែន ការសម្របសម្រួល​សក​ម្ម​ភាព​ពាណិជ្ជកម្ម និង​វិនិយោគ និង​ការឆ្លងកាត់​របស់​ប្រជាជន និង​ទំនិញ​នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​កោតសរសើរ​ចំពោះ​វិធានការ និង​កិច្ចសហការ​រវាង​ភាគី​ទាំងពីរ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បានផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ក្រៅពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​រួម​។ ក្នុង​បរិបទ​នេះ លោក​រដ្ឋមន្ត្រីការបរទេស​វៀតណាម បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​ដ៏​ពេញលេញ​របស់​ប្រទេស​វៀតណាម ចំពោះ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) នៅ​ចុងឆ្នាំ​២០២១ និង​ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ខាងមុខ​។​

​នៅ​ចុងបញ្ចប់​នៃ​ការសន្ទនា លោក​ប្រាក់ សុខុន បាន​អញ្ជើញលោក ប៊ូ​យ ថា​ញ់​សឺ​ន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម (JC) លើក​ទី​១៩ ដែល​គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០២១ នេះ​។​

​ចំណែក​លោក ប៊ូ​យ ថា​ញ់​សឺ​ន ក៏បាន​អញ្ជើញ លោក ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​ពេលវេលា​សមស្រប​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ទទួលយក​ការអញ្ជើញ​នេះ​ដោយ​សេចក្តីសោមនស្ស​រីករាយ៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​រដ្ឋាភិបាល នឹងបង់ថ្លៃទឹកភ្លើង និងជំនួយដល់គ្រួសារនៅតំបន់បិទ និងគ្រួសារអ្នកជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម