Connect with us

ព័ត៌មានជាតិ

អង្គការក្នុងស្រុក បើកវគ្គបណ្តុះបណ្តាលដល់ជនជាតិដើមភាគតិចខេត្តរតនគិរី ឱ្យចេះសរសេរ និងអាន

បានផុស

នៅ

ខេត្តរតនគិរី៖ អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) បានបើកវគ្គបណ្តុះបណ្តាលដល់យុវជនជនជាតិដើមភាគតិច ឱ្យចេះរៀនអាន សរសេរ ភាសារបស់ខ្លួន ដើម្បីអភិរក្សភាសា និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចដែលមានតាំងពីដូនតាមក។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ៣​ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងក្រុងបានលុង និងបានបិទបញ្ចប់ដោយជោគជ័យ ក្នុងនោះមានការចូលរួមពី យុវជនជនជាតិដើមភាគតិចចំនួន ២៤ នាក់ ស្រី ១៥ នាក់និងប្រុស ៩ នាក់  ដែលមកពីក្រុមនីមួយៗគឺជនជាតិដើមភាគតិច គ្រឹង ទំពួន ចារ៉ាយ កាវ៉ែត និងជនជាតិដើមភាគតិចព្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ញើ ស្អេន ជាជនជាតិដើមភាគតិចព្រៅ នៅឃុំតាវែងលើ ស្រុកតាវែង បានប្រាប់កម្ពុជាថ្មីថា ខ្លួនបានចុះឈ្មោះនៅអង្គការ ICC ហើយសម្ភាសជាប់ ទើបបានមករៀនអាននិងសរសេរអក្សរ ជាភាសាព្រៅ។ នៅថ្ងៃដំបូង គ្រូបានបង្រៀន សរសេរខ្មែរដោយប្រកបទៅជា ភាសារបស់ខ្លួន បន្ទាប់មកអាន ដើម្បីឱ្យការសរសេរ អក្សរកាន់តែច្បាស់លាស់ទៅលើពាក្យនីមួយៗ ធ្វើយ៉ាងណាអាចប្រកបតួនិងព្យញ្ជនៈឱ្យត្រូវនិងសំនៀង ពាក្យនិយាយប្រចាំថ្ងៃ។ កញ្ញាបន្តទៀតថា ៖«នៅអំឡុងពេលរៀននេះ ទើបខ្លួនអាចដឹងពី អក្សរខ្មែរដែលមានសំឡេងធំនិងសំឡេងតូច ជាជំហានដែលអាចសរសេរ ទៅជាភាសារបស់ខ្លួនបាន»។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនេះនឹងយកទៅអនុវត្តជាក់ស្តែង រៀនសរសេរ និងអានបន្ថែមទៀត ជាពិសេសនឹងសួរចាស់ទុំក្នុងភូមិឱ្យគាត់ជួយបញ្ជាក់កាន់តែច្បាស់លាស់ពីការសរសេរអក្សរឱ្យត្រូវជាមួយភាសាព្រៅរបស់ខ្លួន។ លើសពីនេះ កញ្ញានឹងជួយបង្រៀនអ្នកភូមិឱ្យបានយល់ដឹងពីការសរសេរអក្សរខ្មែរឱ្យត្រូវជាមួយភាសាព្រៅនៅថ្ងៃអនាគត។

ដោយឡែកសិក្ខាកាម១រូបទៀត គឺ កញ្ញា ហ៊ុយ ជនជាតិដើមភាគតិចព្រៅ នៅភូមិផាវ ឃុំ តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានប្រាប់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គឺមានក្តីស្រម៉ៃចង់ជួយបង្រៀនអ្នកមិនចេះអក្សរនៅក្នុងសហគមន៍ ធ្វើយ៉ាងណាឱ្យអ្នកភូមិចេះសរសេរ និងចេះអានដែរ ។

សូមបញ្ជាក់ផងដែរថា អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) មានគោលបំណងបើកវគ្គបណ្តុះបណ្តាល​រយៈពេលខ្លីស្តីពី ការសរសេរ អាន អក្ខរក្រមភាសាដើម គ្រឹង ក្រៅ កាវ៉ែត ទំពួន និងចារ៉ាយ ទៅដល់យុវជនឱ្យមានចំណេះដឹងលើការការសរសេរ អាន អក្ខរក្រមភាសា ជនជាតិដើមភាគតិចរបស់ខ្លួននិងជួយអភិរក្សជនជាតិដើម នៅតាមបណ្តាក្រុមនីមួយៗ។ គម្រោងនេះបានដំណើរការ ចាប់តាំងពីឆ្នាំ២០២២មក ដើម្បីជួយបណ្តុះបណ្តាលយុវជន យុវនារី ជាជនជាតិដើមភាគតិចឱ្យចេះសរសេរ និងចេះអានរៀនភាសារបស់ខ្លួន៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម