ព័ត៌មានជាតិ
មណ្ឌលពិព័រណ៍កោះពេជ្រ ត្រូវបានប្រើប្រាស់ជាមន្ទីរព្យាបាលអ្នកឆ្លងកូវីដ
សម្តេចតេជោហ៊ុន សែន បានប្រកាសប្រើប្រាស់មណ្ទលពិព័រណ៌កោះពេជ្រ ធ្វើកន្លែងព្យាបាលអ្នកកើតជំងឺកូវីដកម្រិតស្រាល។
ការប្រកាសនៅព្រឹកមិញនេះ ស្របពេលប្រមុខរដ្ឋាភិបាលបានស្នើទៅអ្នកឧកញ៉ាពុង ឃាវសែ ដើម្បីប្រើប្រាស់អគារជាបន្ទាន់ សម្រាប់សម្រួលជាកន្លែងព្យាបាលអ្នកជំងឺកូវីដដែលកំពុងខ្វះខាត។

ប្រមុខរដ្ឋាភិបាលបានបន្តថា ក្រៅពីផ្តល់មណ្ទលពិព័រណ៌កោះពេជ្រដ៏ធំទូលាយប្រើប្រាស់ជាមន្ទីរព្យាបាល អ្នកឧកញ៉ាពុង ឃាវសែ ក៏ផ្តល់អគាររៀបមង្គលការនៅក្នុងទីក្រុងកោះពេជ្រ ក្នុងពេលចាំបាច់ដែលត្រូវប្រើប្រាស់។
គួរបញ្ជាក់ថា ដោយសារការកើនឡើងចំនួនអ្នកឆ្លងកូវីដ រដ្ឋាភិបាលប្រើប្រាស់សណ្ឋាគារ រួមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ រៀបចំទទួលអ្នកឆ្លងកូវីដ ១៩។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី ដោយមានរៀបចំលាងទឹកសំអាត ដាក់គ្រែពូក បំពាក់ កង្ហាររួចរាល់ដើម្បីត្រៀមទទួលអ្នកជំងឺមុនបញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសំរាកព្យាបាលខណៈដែលអ្នកជម្ងឺកូវីដ-១៩ រាប់រយនាក់ មិនទាន់មានកន្លែងសម្រាប់សំរាកព្យាបាលនៅឡើយ។
ក្រៅពីវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ វិទ្យាល័យជម្ពូវ័នក៏នឹងត្រូវរៀបចំបន្តទៀត ទៅជាកន្លែងសម្រាប់សំរាកព្យាបាលជម្ងឺកូវីដ-១៩ ដូចនៅវិទ្យាល័យជាស៊ីម សាមគ្គីដែរ ដោយវិទ្យាល័យជម្ពូវ័ននេះមានចំនួន១៨០ គ្រែ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


