Connect with us

ព័ត៌មានជាតិ

ប្រវត្តិ​ វីល្លៀម គ័ង ជីវិត​តែលតោល​​​​ ធ្លាប់​ធ្វើ​ការ​សំណង់ ​អ្នក​រត់​តុ​​ក្នុង​រង្គសាល

បានផុស

នៅ

តាម​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ VayoFm កាល​អំឡុង​ឆ្នាំ​២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង បាន​រៀបរាប់​ពី​ជីវប្រវត្តិ​​ជា​ក្មេង​កំព្រា​ឪពុកម្ដាយ​ រស់នៅ​តែលតោល មានប្រវត្តិ​ជា​កម្មករ​សំណង់​ រត់តុ​នៅ​ហាង​រង្គសាល ​រហូត​ក្លាយ​ជាអ្នកនយោបាយ​។

ក្នុង​បទ​សម្ភាសន៍​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ឲ្យ​ដឹង​ថា លោក​កើត​នៅ​ថ្ងៃ ១៤ ខែ មីនា ឆ្នាំ ១៩៧៧ នៅ​ខេត្ត​បាត់ដំបង​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុល​ពត)។ ម្តាយ​របស់​លោក​ឈ្មោះ សុខ សុវណ្ណ​នារី​កញ្ចរ៉ា និង​ឪពុក​ឈ្មោះ រស់ ស៊ីសុរិយាបុត្រ។

​ម្ដាយ​របស់​លោក​បាន​ស្លាប់​ក្រោយ​លោក​កើត​បាន​មួយ​សប្ដាហ៍​ក្នុងជំនាន់​ប៉ុលពត​។ នៅ​ឆ្នាំ ១៩៨២ ឪពុក​របស់​លោក​ក៏​ស្លាប់​ទៀត ដោយសារ​ជំងឺ។ លោក​បាន​រស់នៅ​ជាមួយ​ពូ​បង្កើត​រហូត​ដល់​ឆ្នាំ​១៩៨៨ ពូ​របស់​លោក​រកស៊ី​ក្ស័យធន ក៏​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់​ទៅ ហើយ​លោក​ត្រូវ​បន្ត​ស្នាក់​នៅ​ជាមួយ​ព្រះ​សង្ឃ​ពី​ឆ្នាំ​១៩៨៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វីល្លៀម គ័ង បាន​បញ្ចប់​ការ​សិក្សា​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ ១៩៩៥ និង​បញ្ចប់​បរិញ្ញាបត្រ​​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០០។ អំឡុង​ពេល​រៀននៅ​​​សាកលវិទ្យាល័យ លោក​គ្មាន​ប្រាក់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ជា​អ្នក​រត់​តុ​នៅ​រង្គសាល និង​ធ្វើ​កម្មករ​សំណង់។ បើ​តាម​អតីត​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ មួយថ្ងៃ​លោក​អាច​គេង​បាន​ត្រឹម ៣ ម៉ោង ដោយ​សារ​លោក​ត្រូវ​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣​ភ្លឺ​រាល់​ថ្ងៃ។

ក្នុង​ជីវិត​ខ្លួន​ត្រូវ​ទីពឹង​ខ្លួន លោក​ត្រូវ​ប្រឹងប្រែង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវីត និង​ធ្លាប់​សរសេរ​អត្ថបទ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ​ថែម​ទៀត​ផង។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ​ក្រៅ​ វីល្លៀម គ័ង ត្រូវ​មហាជន​ស្គាល់តាម​រយៈ​ជា​ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​ក្រោក​ដែល​បាន​ប្រឡូក​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៨។ ​អ្នក​នយោបាយ​រូប​នេះ​ក៏​តែង​តែ​បញ្ចេញ​មតិ​រិះគន់​លើ​រឿង​សង្គម​តាម​បណ្តាញ​ Social Media។ លោកបាន​ក្លាយ​​ជា​សមាជិក​ក្រុម​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ប្រមុខ​រដ្ឋាភិបាល​​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៨ ដោយ​ផ្តល់​ឱកាស​ឱ្យ​គណបក្ស​នយោបាយ​ ដែល​បាន​ចូលរួម​បោះឆ្នោត​ទាំងអស់ ចូលរួមជាមួយ​រាជរដ្ឋាភិបាល​​ផ្តល់​មតិ​ក្នុង​ភារកិច្ច​សំខាន់ៗដើម្បី​កសាងអភិវឌ្ឍជាតិ។

យ៉ាងណា​មិញ ប្រមុខ​រដ្ឋស្តីទី​សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាល​ពី​ខែឧសភា ឆ្នាំ​២០២០​បាន​ចុះហត្ថលេខា​សម្រេចបញ្ចប់មុខតំណែងលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ពី​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះនិងផ្តល់យោបល់។ ការដកតំណែង​នេះ​គឺ​កើតឡើង​បន្ទាប់ពី​លោក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​អំពី​វិវាទ​ដីធ្លី​មួយកន្លែង​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ហើយ​បាន​កើតមាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​មន្ត្រី​នៅ​ខេត្ត​នោះ។

បើ​តាម​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​បានដឹង​អំពី​មូលហេតុ​ការ​ដកតំណែង​លោក​ពី​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះយោបល់​នោះទេ។

កាលពីម្សិលមិញនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម​ គ័ង ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ជាមួយ​ក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី។ នៅ​ក្នុង​ការ​បង្រ្កាប​នេះ កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ ដក​ហូត​បាន​អាវុធ​វែង​ខ្លី​មួយ​ចំនួន និង​គ្រឿង​អលង្ការ​មួយ​ចំនួន ដែល​ក្រុម​ចោរប្លន់​បាន ស្ថិត​នៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម