នយោបាយ
ប្រមុខដឹកនាំកម្ពុជា មិនជឿឡើយថា រុស្ស៊ី អាចវាយយកក្រុងគៀវរបស់អ៊ុយក្រែនបាន
សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយជាង១ខែមកហើយគិតដល់ពេលនេះ ប៉ុន្តែកងទ័ពរុស្ស៊ីមិនទាន់អាចវាយគ្រប់គ្រងទីក្រុងគៀវបាននៅឡើយទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនជឿឡើយថា កងទ័ពរុស្ស៊ីអាចវាយដណ្តើមកាន់កាប់ទីក្រុងគៀវបាន ព្រោះវាមិនងាយស្រួលក្នុងការវាយយកឡើយ។

នៅចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា មិនមែនជារឿងងាយស្រួលរុស្ស៊ីវាយចូលអ៊ុយក្រែនទៅយកក្រុងគៀវបានភ្លាមៗទេ ឥឡូវជាង១ខែហើយ វាយយកអត់បានទេ។ ខ្ញុំមិនជឿថា វាយយកបាន ខ្ញុំអត់ជឿទេ ហើយខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលបាលអ៊ុយក្រែនបានទេ បើទោះបីវាយចូលក្រុងគៀវបានក៏ដោយ ក៏មិនអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែន ឬប្រជាជាតិអ៊ុយក្រែនបានដែរ»។

បើតាមសម្តេចនាយករដ្ឋន្រ្តី បើទោះបីស្លាប់ប្រធានាធិបតី ឫនាយករដ្ឋមន្រ្តីមួយ ក៏ប្រទេសអ៊ុយក្រែននៅមានមនុស្សជាង៤០នាក់ទៀត ដើម្បីប្រឆាំងនឹងរុស្ស៊ីដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ឲ្យដឹងថា អ៊ុយក្រែនមានកម្លាំងទ័ពសកម្មប្រមាណ២០ម៉ឺននាក់ ហើយមកដល់ពេលនេះ គឺមិនទាន់មានការបែកបាក់កម្លាំងណាមួយធ្ងន់ធ្ងរឡើយ។ នេះ មិនទាន់គិតដល់កម្លាំងទ័ពបម្រុងដែលបានបំពាក់អាវុធបន្ថែមផងទេ។ បន្ថែមលើនេះ អ៊ុយក្រែនក៏មានរថក្រោះ អាវុធប្រឆាំងនឹងរថក្រោះ និងមានកាំភ្លើងសម្រាប់ទប់ទល់នឹងរុស្ស៊ី ដែលធ្វើឲ្យរុស្ស៊ី មិនងាយនឹងវាយផ្តួលរលំអ៊ុយក្រែនបាន។ នេះបើតាមសម្តេចតេជោនាយករដ្ឋមន្រ្តីដដែល។
សម្រាប់សម្តេចតេជោ ហ៊ុន សែន បញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែននេះ គឺមានតែជម្រើសឈប់បាញ់ និងឈានទៅមានកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន។ សម្តេចបានគូសបញ្ជាក់ជាថ្មីថា សង្រ្គាម មិនអាចបញ្ចប់សង្រ្គាមបាននោះនោះទេ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


