នយោបាយ
មហាអំណាចចិន កំពុងច្បាំងឈ្នះសង្គ្រាម 5G ពិតមែនដែរទេ?
ប្រទេសចិនកំពុងសាងសង់ស្ថានីយ៍មូលដ្ឋាន 5G រាប់ពាន់កន្លែងក្នុងមួយសប្តាហ៍ៗ។
មិនថាប្រទេសចិនអាចឈ្នះឬចាញ់នូវឥទ្ធិពលកំពូលសង្គ្រាមបច្ចេកវិទ្យា ក៏ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកអាចត្រូវបានធ្វើឱ្យមហាសាលឡើង អនុញ្ញាតឱ្យមហាយក្សមួយនេះ រក្សាជំហរជាមេនៃវត្ថុធាតុដើម និងបណ្តុំរោងចក្រធំបង្អស់លើ The factory floor of the world ។
នៅចុងឆ្នាំ2020នេះទៀត ប្រទេសចិនក៏នឹងសាងសង់រួចរាល់នូវប៉ម5Gជាងកន្លះលានកន្លែងដែលជាផ្នែកនៃកិច្ចព្យាយាមឆ្ពោះទៅរកគោលដៅ ឱ្យបាន៥ លានប៉ម ។
នេះក៏ជាអំណាចនៃការបង្កើនប្រសិទ្ធភាពទំនាក់ទំនងកាន់តែលឿន សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនរាប់រយលាននាក់នៅចិន ដែលធៀបជាមួយប្រទេសកូរ៉េខាងត្បូងមានអត្រាប្រើប្រាស់មិនដល់ ១០ ភាគរយផង យោងតាមតារាងរាយការណ៍សមត្ថភាព5Gនៅទូទាំងពិភពលោក។

ក្រុមប្រឹក្សារដ្ឋចិន បានប្រកាសកាលពីសប្តាហ៍មុន អំពីវិធានបន្តជម្រុញការច្នៃប្រឌិឧស្សាហកម្ម5G នៅក្រោមយុទ្ធនាការឈ្មោះ “ ហេដ្ឋារចនាសម្ព័ន្ធថ្មី” ដែលមានគោលបំណងជំរុញ“ ការធ្វើសមាហរណកម្មអ៊ីនធឺណេត” និងសេដ្ឋកិច្ចពិត។
ដោយមានគោលបំណងចំណាយ ១,៤ កោដិដុល្លារនៅឆ្នាំ ២០២៥ ការបង្កើតយ៉ាងគំហុកឆ្ពោះទៅរកទិដ្ឋភាពឧស្សាហកម្មស្វ័យប្រវត្តិកម្មនឹងផ្តល់ឱ្យប្រទេសចិននូវអត្ថប្រយោជន៍មហិមា បន្ថែមទៀត។
បើទោះបីជាមេរោគកូវីដ បានបិទទ្វាររោងចក្រនិងផ្នែកឧស្សាហកម្មធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនត្រូវខួចខាត តែអ្វីដែលអ្នកវិភាគកំពុងហៅថា សាកលភាវូបនីយកម្ម “ឈានមុខគេ” និងការកើនឡើងនៃស្វ័យប្រវត្តិកម្មរោងចក្រ កំពុងតែផ្លាស់ប្តូរផលិតភាពឌីជីថលរបស់ចិន ឆ្ពោះទៅកាន់អាមេរិកខាងជើង និងអាស៊ីភាគអាគ្នេយ៍។
ទោះជាយ៉ាងណា អ្នកវិភាគខ្លះលើកឡើងថា មហិច្ឆតារបស់ទីក្រុងប៉េកាំងផ្នែកតិចណូឡូជីនេះ នៅតែស្ថិតក្នុងដំណាក់កាលសាងសង់បឋមនៅឡើយ។
ស្ថានីយ៍មូលដ្ឋានម៉ាក្រូ គឺជាគ្រាប់បណ្តុំនៃការបង្កើតបណ្តាញ 5G ហើយនឹងផលិតលើសពីកម្លាំង4Gមុនដែលខ្លួនធ្លាប់មានដល់ទៅជាង១ដងកន្លះ ខណៈចំណាយមូលធនអាចកើនដល់ ៣០ ពាន់លានដុល្លារនៅឆ្នាំនេះ ( ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន)។
សម្រាប់បរិវេណឧស្សាហកម្ម 5G នឹងជួយឱ្យមានការតំណភ្ជាប់កាន់តែច្រើនរវាងម៉ាស៊ីននិងការផ្ទេរទិន្នន័យ ប្រមូលទិន្នន័យ ដែលសមត្ថភាពបច្ចេកវិទ្យាជំនាន់ទី ៥ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលធំធេងមិនអាចស្មានដល់ តាមរយៈឧបករណ៍រោងចក្រដែលមានប្រសិទ្ធិភាពនិងស្វ័យប្រវត្តិកម្ម Bernstein Research ។
គួរំលឹកដែរថា វត្ថុធាតុដើមនៃឧស្សាហកម្មតិចណូឡូជី បើរាប់ចាប់ពីឧបករណ៍ចាប់សញ្ញា និងCloudផ្ទុកទិន្នន័យ រហូតដល់បន្ទះឈីប រ៉ូបូតនានា គ្រឿងម៉ាស៊ីន បន្លាស់ ដែលទំនុកបម្រុងដល់បណ្តាលការផលិតកុំព្យូទ័រសកលលោកទាំងមូល គឺក្រុមហ៊ុនចិនកំពុងឈានមុខគេទាំងតម្លៃនិងការផ្គត់ផ្គង់ ៕
សាយ ពេជ្រ
ប្រភព ៖ Bloomberg The nation The News York time
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


