នយោបាយ
ទូតរុស្ស៊ី បញ្ជាក់ថា កម្ពុជា និងរុស្ស៊ីនៅតែជា«មិត្ត» ត្បិតកម្ពុជាបោះឆ្នោតប្រឆាំងខ្លួនរឿងធ្វើសង្រ្គាមនៅអ៊ុយក្រែនក្តី
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមេសានេះ បានធ្វើសន្និសីទសារព័ត៌មានបកស្រាយជុំវិញបញ្ហាសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនតាមប្រព័ន្ធZoom។ ស្ថានទូតរុស្ស៊ីថា ការធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ជារឿងចាំបាច់ បើទោះបីប្រទេសជាច្រើនក្នុងលោករួមទាំងកម្ពុជាផងបានរួមគ្នាបោះឆ្នោតប្រឆាំងក៏ដោយ។ ប៉ុន្តែ ស្ថានទូតរុស្ស៊ី ក៏បានគូសបញ្ជាក់ដែរថា ការប្រឆាំងរបស់កម្ពុជានេះ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឡើយ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន«កម្ពុជាថ្មី» លោក Rafael IANGAREEV តំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានអះអាងថា រុស្ស៊ីគោរពអធិបតេយ្យភាពរបស់កម្ពុជាក្នុងការសម្រេចចិត្តបោះឆ្នោតមិនគាំទ្រការធ្វើប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោកថា បើទោះបីកម្ពុជាធ្វើបែបនេះក៏ដោយ ក៏វាមិនប៉ះពាល់ដល់ទំនាក់ទំនងទេ្វភាគីរវាងកម្ពុជា និងប្រទេសរុស្ស៊ីដែរ ពោល គឺកម្ពុជា និងរុស្ស៊ី នៅតែជាមិត្តនឹងគ្នាដដែល ព្រោះប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។
ការលើកឡើងរបស់ស្ថានទូតរុស្ស៊ីនេះ គឺជាការឆ្លើយតបទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតប្រឆាំងនឹងការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅអង្គការសហប្រជាជាតិជាមួយប្រទេសប្រមាណជាង១៤០ទៀតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ម្តងជាពីរដងថា ការបោះឆ្នោតនេះ គឺជារឿងចាំបាច់ ព្រោះកម្ពុជា មិនគាំទ្រឡើយដែលប្រទេសមួយលើកទ័ពទៅឈ្លានពានប្រទេសមួយទៀតបែបនេះ។ ជាមួយនឹងការលើកឡើងនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការរំពឹងថា រុស្ស៊ី នឹងយោគយល់ដល់កម្ពុជាចំពោះបញ្ហានេះ។

កាលពីចុងខែមីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញមកគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហរមិនគាំទ្ររុស្ស៊ីដែលធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់បន្ថែមពីលើលើកមុនថា បើទោះបីត្រូវបោះឆ្នោតប៉ុន្មានដងទៀត ក៏កម្ពុជានៅបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែរ ហើយមិនមែនតែរុស្ស៊ីទេ ប្រទេសណាក៏ដោយ ឲ្យតែលើកទ័ពទៅឈ្លានពានគេ ក៏កម្ពុជាប្រឆាំងដូចគ្នា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាដូចគ្នាដែរ៕
ដោយ ៖ វណ្ណ សុគន្ធា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


