នយោបាយ
គណបក្សចំនួន១១ ក្នុងចំណោម១៣ នៅកំពង់ធំ បានធ្វើសកម្មភាពឃោសនាតាមរយៈការចែកខិត្តប័ណ្ណ និងជួបប្រជុំ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមកម្មវិធី ដែលគណបក្សបានដាក់ជូនគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត។
បើតាមរបាយការណ៍ គ.ជ.ប ក្នុងការឃោសនាបោះឆ្នោតនៅថ្ងៃទី៥នេះ ទាំងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះច្រើន និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរតិច បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន។
ជាក់ស្ដែងនៅខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន១១ ក្នុងចំណោម១៣ គណបក្សបានធ្វើសកម្មភាពឃោសនា តាមរយៈការចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ ហើយមានគណបក្សនយោបាយចំនួន៣ បានធ្វើការហែក្បួន ដែលរួមមាន គណបក្សប្រជាជនកម្ពុជា (ហែក្បួនចំនួន៨ឃុំ) គណបក្សភ្លើងទៀន (ហែក្បួនចំនួន២ឃុំ) និងគណបក្សហ្វ៊ុនស៊ិនប៉ិច (ហែក្បួនចំនួន២ឃុំ)។
ដោយឡែកនៅខេត្តព្រះវិហារ គណបក្សនយោបាយចំនួន៨ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ហើយក្នុងនោះ មានគណបក្សនយោបាយចំនួន៣ បានហែក្បួនឃោសនា រួមមាន គណបក្សភ្លើងទៀន (ហែក្បួនចំនួន២ឃុំ) គណបក្សហ្វ៊ុនស៊ិនប៉ិច (ហែក្បួនចំនួន៣ឃុំ) និងគណបក្សខ្មែររួបរួមជាតិ (ហែក្បួនចំនួន១ឃុំ)។
ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី៥នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
គួររំលឹកថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់