Connect with us

នយោបាយ

លោក ឃួង ស្រេង ដឹកនាំសមាជិក-សមាជិកាជាង ៣ម៉ឺននាក់ ដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ

បានផុស

នៅ

ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំដង្ហែរក្បួនឃោ​សនាទ្រុងទ្រាយធំ ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណជាង ៣ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រី ដែលរៀបចំក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ ៦០ម៉ែត្រ រីឯកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។

ក្បួនដង្ហែរត្រូវបានធ្វើឡើងតាមមហាវិថី,តិរៈវិថី,និងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានមកបន្តជួបជុំនិងបញ្ចប់នៅកោះពេជ្រ ខណ្ឌចំការមន។ ជាមួយគ្នានេះ នៅតាមបណ្តាខណ្ឌទាំង ១៤ ក៏បានដង្ហែរក្បួនតាមខណ្ឌរបស់ខ្លួនយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីឋាមពលដ៏ខ្លាំងក្លា របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី ៥ ខែមិថុនានេះ។

លោក ឃួង ស្រេង បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពពិត និងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញប្រទេសនិងមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំក្លា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា សម្រាប់ពិធីដ៏គគ្រឹកគ្រេងនេះ ពិតជាបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តរួមគ្នា ដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ មិថុនានេះ ដើម្បីបន្តដឹកនាំសង្កាត់ទាំង ១០៥ នៅក្នុងរាជធានីភ្នំពេញ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានជំរុញឲ្យកម្ពុជា កាន់តែអភិវឌ្ឍរីកចំរើនកាន់តែខ្លាំងឡើង។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីរបស់បក្ស ក៏ដូចជាសមាជិក- សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពី ការបោះឆ្នោតរបស់គណៈកម្មាធិការបោះឆ្នោត ដើម្បីទទួលបាននូវការឈ្នះឆ្នោតដោយភាពថ្លៃថ្នូរ និងកុំផឹកគ្រឿងស្រវឹងនៅថ្ងៃទី ៤ និងទី ៥ មិថុនា ដោយប្រែក្លាយពីសមាជិក ឬសមាជិការម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២០ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម