នយោបាយ
សហរដ្ឋអាមេរិកចាត់ទុកកម្ពុជា ជា Golden Standard Cooperationក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក
នេះជាការលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជាមួយលោក Kelly McKeague នាយកនៃភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក ដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការ ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ដែលនៅសេសសល់នៅព្រះរាជាណាកច្រកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសហរដ្ឋ អាមេរិក។

លោក កែវ ឈា បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី តាមសារ Messenger នាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) នេះថា នៅក្នុងជំនួបពិភាក្សានោះ លោក Kelly McKeague នាយកភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក បានសម្តែងនូវការសប្បាយរីករាយ ដែលកម្ពុជា ជាប្រទេសមួយផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ លើបញ្ហារុករកអដ្ឋិធាតុអតីតទាហាន និងកណ្ណធារ របស់ពួកគេ ដោយចាត់ទុកកម្ពុជាថា ជា “Golden Standard Cooperation” ដែលជាកិច្ចសហការល្អជាងគេបង្អស់ក្នុងចំណោមប្រទេសទាំង៤៦ ប្រទេស ដែលភ្នាក់ងារនេះកំពុងធ្វើការ។
លោកឯកអគ្គរាជទូតបានបញ្ជាក់ថា កិច្ចពិភាក្សាម្សិលម៉ិញ គឺសំដៅរៀបចំប្រតិបត្តិការជាថ្មីបន្ទាប់ពីកូវីដ ដើម្បីរុករកអដ្ឋិធាតុទាហាន និងនាយកណ្ណធារ៤៨ រូបទៀត ដែលមិនទាន់រកឃើញ ហើយក្នុងនោះនៅសល់អដ្ឋិធាតុទាហានម៉ារីន៦ នាក់ទៀតនៅកោះតាង ដែលរកមិនទាន់ឃើញ។
លោកថា ក្រុមនេះបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណ:កម្មការ MIA/POW របស់កម្ពុជា ដែលដឹកនាំដោយនាយឧត្តមសេនីយ ប៉ុល សារឿន៕ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


