នយោបាយ
បោះឆ្នោតតំណាងរាស្ត្រ ២០២៣ លោកស្រី ម៉ែន សំអន ប្តេជ្ញាយកឲ្យបានអាសនៈទាំង៥ នៅខេត្តស្វាយរៀង
លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានប្ដេជ្ញាចិត្តយកឲ្យបាន ៥/៥ អាសនៈ នៅក្នុងខេត្តស្វាយរៀងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
លោកស្រីបង្ហាញការប្ដេជ្ញាចិត្តបែបនេះនៅថ្ងៃទី ៣ កញ្ញានេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

លោកស្រីអនុប្រធានគណបក្ស ថ្លែងដូច្នេះថា «សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ គឺគណបក្សបានប្តេជ្ញាយកឲ្យបាន ៥/៥ អាសនៈតែម្តង»។ លោកស្រី ម៉ែន សំអន បង្ហាញជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ជាសំឡេងគណបក្សមួយសន្លឹក។ ទន្ទឹមគ្នានេះ គណបក្សប្រជាជននៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជនជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រការបោះ ឆ្នោត។

ត្រង់ចំណុចនេះ លោកស្រី ម៉ែន សំអន បានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសមាជិក សមាជិកា ដោយត្រូវខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំងក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិកមកលើគណបក្សឲ្យកាន់តែមានប្រជា ប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។
សម្រាប់មន្ត្រីគណបក្សគ្រប់ថ្នាក់ លោកស្រី ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន ដោយកាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


