នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រំលឹកអំពីប្រវត្តិនៃការប្តូរឈ្មោះ រណសិរ្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិច
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានរំលឹកអំពីប្រវត្តិនៃការប្តូរឈ្មោះ រណសិរ្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិចនៅឆ្នាំ ១៩៩១។ ការរំលឹកនេះ គ្រាដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២នេះ បានបន្តយាងចុះជួប សំណេះសំណាល ជាមួយសកម្មជន អ្នកគាំទ្រ និងរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់ ក្នុងភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្ស បានរំលឹកនូវអនុស្សាវរិយ៍ ភាពតស៊ូ ពលីកម្មដ៏អង់អាចក្លាហាន នៃវីរៈជនទាំងអស់ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការប្រយុទ្ធប្រឆាំងការឈ្លានពានទឹកដីរបស់កងទ័ពជាតិ សីហនុនិយម ANS និងការបង្កើតឡើង រណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ សន្តិភាព និងសហប្របត្តិការ ហៅកាត់ថា (FUNCINPEC) ដែលមានគ្រប់ចលនាទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំ នៃសម្តេចព្រះបរមរតនកោដ្ឋ ជាព្រះបិតាស្ថាបនិក។

ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលថា ទីនេះហើយ ជាកន្លែងប្រារព្ធពិធីសមាជនាឆ្នាំ ១៩៩១ ដែលបានប្តូរឈ្មោះ រណសិរ្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានប្រោសប្រទានថ្វាយគណបក្សហ៊្វុនស៊ិនប៉ិច ដល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដឹកនាំបន្ត ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំ ១៩៩៣។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបន្ទូលថា «ពេលនេះ យើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជាលំដាប់ គឺការផ្តើមចេញពីនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ នៃសម្តេចព្រះ ព្រះបរមរតនកោដ្ឋ និងជាពិសសមានប្រមុខដឹកនាំជាតិ បានរួបរួមគ្នា កសាងមាតុភូមិមួយនេះ ឲ្យមានសេចក្តីសុខក្សេមក្សាន្ត រុងរឿងរហូតមក»។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអំពាវនាវសហជីវិន-សហជីវិនី បន្តរួបរួមសាមគ្គី ជាធ្លុងមួយ ឯកភាព ក្រោមដំបូលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងប្រមែលប្រមូលអ្នកសីហនុនិយម រណឫទ្ធិនិយម អ្នកសេហ្នាជាតិទាំងអស់ ការពារសន្តិភាព ឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


