នយោបាយ
លោក ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ
ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។

ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។
ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។

បើតាមលោក ប៉ែន បូណា សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។
ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវ។

ចលនាបដិវត្តន៍ពណ៌គឺជាចលនាប្រឆាំងនឹងច្បាប់រដ្ឋ ប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រឆាំងសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បទពិសោធរបស់ពិភពលោកបង្ហាញច្បាស់ថា គ្មានចលនាបដិវត្តន៍ពណ៌ណាមួយអាចនាំប្រទេសទៅរកស្ថានភាពល្អប្រសើរជាងមុនឡើយ ក្រៅពីការរុញច្រានប្រទេសទៅរកភ្លើងសង្គ្រាមដ៏វិនាសហិនហោចរកទីបំផុតគ្មាន។
ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ដ៏លេលានេះដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


