បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី

បានផុស

នៅ

ជឿថា គ្រប់ក្រុមហ៊ុនពិតជាមិនចង់បញ្ឈប់បុគ្គលិកណាម្នាក់នោះទេ ព្រោះការជ្រើសរើសអ្នកថ្មីជំនួសត្រូវការពេលវេលាច្រើន និងមានហានិភ័យដល់ផ្នែកផ្សេងទៀតផងដែរ។ រាល់ការបញ្ឈប់បុគ្គលិក អាចនឹង​បង្កផលប៉ះពាល់ទាំងសងខាង បើម្ចាស់អាជីវកម្ម ពុំមានវិធីសាស្ត្រដើម្បីចចារទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាគន្លឹះទាំង ៨ ដើម្បីបញ្ឈប់ដោយសន្តិវិធី៖

១. និយាយប្រាប់ត្រង់

កុំអូសបន្លាយពេលវេលា ហើយគួរប្រាប់ត្រង់ៗទៅបុគ្គលិកថា គេខុសចំណុចណាដោយមិនចាំបាច់ខ្លាចចិត្តឡើយ។

២. មានហេតុផលច្បាស់លាស់

នៅពេលសម្រេចបញ្ឈប់បុគ្គលិកណាម្នាក់ អ្នកត្រូវតែមានការពន្យល់ហេតុផលច្បាស់លាស់ និងគួរជជែកវែកញែកឲ្យបានច្រើន ព្រោះវាជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ទាំងសងខាង។

៣. សួរបុគ្គលិកមុននឹងផ្ដល់ការរិះគន់

អ្នកគួរតែសួរបុគ្គលិកថា តើគេចង់បានការរិះគន់ដើម្បីស្ថាបនាពីអ្នកដែរឬទេ? មានបុគ្គលិកខ្លះអាចនឹងខឹងនៅពេលដែលអ្នកនិយាយពីចំណុចអវិជ្ជមានរបស់គេ ប៉ុន្ដែបុគ្គលិកខ្លះពិតជាអ្នកចង់កែលម្អខ្លួន។ ដូចនេះគេអាចសប្បាយចិត្តនៅពេលប្រាប់ពីចំណុចខ្វះខាត ដើម្បីអភិវឌ្ឍគេឲ្យល្អជាងមុននៅពេលធ្វើការជាមួយក្រុមហ៊ុនដទៃទៀត។

៤. នរណាជ្រើសរើសបុគ្គលិក អ្នកនោះជាអ្នកបញ្ឈប់

ក្នុងជំនួញខ្លះមានអ្នកគ្រប់គ្រងផ្នែកផ្សេងៗ ឬអាចថាមានម្ចាស់លើសពីម្នាក់ឡើងទៅ។  ហេតុនេះនៅពេលបញ្ឈប់បុគ្គលិក នរណាដែលជាអ្នកជួលបុគ្គលិកនោះនៅពេលដំបូង អ្នកនោះគួរតែជាអ្នកនិយាយអំពីការបញ្ឈប់ទៅកាន់បុគ្គលិក ដោយមិនព្យាយាមគេចវេសឬឲ្យដៃគូរផ្សេងនិយាយជំនួសឡើយ។

៥. កុំប្រើមនោសញ្ចេតនា

នៅពេលចង់បញ្ឈប់នរណាម្នាក់ អ្នកប្រហែលជាមានអារម្មណ៍អាណិតគេ គិតពីការលំបាករបស់គេនៅពេលអស់ការងារ និងចង់ទុកពេលឲ្យគេបន្ដិចទៀត។ ប៉ុន្ដែទម្រាំដល់កម្រិតនេះ អ្នកប្រហែលជាបានប្រាប់គេឲ្យមើលចំណុចខ្វះខាតជាច្រើនលើកច្រើនសារមកហើយ។ ដូច្នេះ អ្នកគួរតែបញ្ឈប់គេដោយកុំប្រើមនោសញ្ចេតនាខ្លាំងពេក  ព្រោះខុសគឺខុស។

៦. យកគោលការណ៍ផ្ទៃក្នុងមកប្រើ

ទម្រាំដល់ចំណុចដែលត្រូវបញ្ឈប់បុគ្គលិកម្នាក់ វាមិនមែនជារឿងដែលធ្វើឡើងភា្លមៗតាមអារម្មណ៍នោះទេ ព្រោះបុគ្គលិកនោះអាចខុសបទបញ្ជារផ្ទៃក្នុងណាមួយជាច្រើនលើកមកហើយ។ ដូច្នេះ វាក៏មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ការបញ្ឈប់នេះដែរ ហើយបើគេកើតទុក្ខមិនសុខចិត្ត អ្នកអាចឲ្យគេអានគោលការណ៍ក្រុមហ៊ុនឡើងវិញ ថាខ្លួនគេខុសត្រង់ចំណុចណាមួយ នោះគេនឹងបានអស់ចិត្តដោយខ្លួនឯង។

៧. កំណត់រយៈពេលសាកល្បងការងារ

អាជីវកម្មគួរតែមានរយៈពេលនៃការសាកល្បងការងារ ដោយបញ្ជាក់ឲ្យបានច្បាស់ពីការចង់បានរបស់អ្នកក្នុងសកម្មភាពការងាររបស់បុគ្គលិកម្នាក់ៗ។ នៅពេលចប់ការសាកល្បងការងារ ដែលជាទូទៅមានរយៈពេលបីខែ បើបុគ្គលិមកមិនអាចបំពេញតាមលក្ខខណ្ឌ អ្នកអាចបញ្ឈប់គេទៅតាមច្បាប់។

៨. បង្ហាញការយកចិត្តទុកដាក់ទៅកាន់បុគ្គលិក

ទោះបីជាបុគ្គលិកត្រូវបានបញ្ឈប់ក៏ដោយ អ្នកគួរតែប្រាប់គេថា អ្នកដឹងពីអារម្មណ៍របស់គេ ហើយប្រាប់ទៀតថា ប្រសិនបើមានជម្រើសផ្សេងក៏អ្នកផ្ដល់ឱកាសដែរ តែនេះជាជម្រើសចុងក្រោយហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ គ្រប់គ្រង​ការងារនៅ​ពេល​ដែល​ក្រុមហ៊ុន​មិន​មាន​មនុស្ស​ធ្វើការគ្រប់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ បើ​មាន​ករណី​បុគ្គលណា​មាន​អាការៈ​ក្អក​ផ្តាសាយ​សង្ស័យ​មាន​កូវីដ​ ត្រូវ​ផ្អាក​ពិធី​ ហើយ​ឃាត់​បុគ្គល​នោះ​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services