ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ធនធានមនុស្ស ជាឆ្អឹងខ្នងរបស់អង្គភាពក្នុងការផ្ដល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព
មន្ត្រីជាន់ខ្ពស់ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានចាត់ទុកធនធានមនុស្ស គឺជាឆ្អឹងខ្នងរបស់អង្គភាពក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ជូនអង្គភាព។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស កាលពីថ្ងៃទី ២៨ កុម្ភៈ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យដឹងថា ធនធានមនុស្ស គឺជាឆ្អឹងខ្នងរបស់អង្គភាពនៅក្នុងការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការបម្រើសេវាជូនសមាជិក ប.ស.ស ក៏ដូចជាប្រជាពលរដ្ឋ ដូច្នេះនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស មានភារកិច្ចសំខាន់ណាស់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ការអនុវត្តបទបញ្ជាផ្ទៃក្នុង ការគ្រប់គ្រងលើពេលវេលាធ្វើការ ជាពិសេសត្រូវត្រួតពិនិត្យ និងរក្សាសណ្ដាប់ធ្នាប់ការចេញ-ចូលរបស់បុគ្គលិក ប.ស.ស និងភ្ញៀវ តាមរយៈការផ្ដល់ និងត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតអគ្គនាយករង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពុះពាររាល់ការលំបាកក្នុងការបំពេញការងារបម្រើស្ថាប័នរហូតស្តែងឡើងនូវផ្លែផ្កាគួរឱ្យកត់សម្គាល់នាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោកបណ្ឌិតអគ្គនាយករង ក៏បានលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកទាំងអស់ផងដែរ ឱ្យបន្តប្រពៃណីក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដ៏ល្អរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត ដោយធ្វើយ៉ាងណាសំដៅបំពេញកិច្ចការដែលត្រូវអនុវត្តកាន់តែមានប្រសិទ្ធភាព ទទួលបាននូវលទ្ធផលកាន់តែខ្ពស់ និងប្រសើរឡើងជាលំដាប់៕
អត្ថបទ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


