អាជីព
ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ
រស់ក្នុងសម័យបច្ចេកវិទ្យា មិនមែនមានជំនាញតែមួយមុខគឺគ្រប់គ្រាន់ទេ គ្រប់គ្នាត្រូវមានជំនាញច្រើនជាប់ខ្លួន តាមដែលអាចធ្វើទៅបាន។ តួយ៉ាងជំនាញទន់ គឺជាជំនាញសំខាន់នៅក្នុងសម័យទំនើប ហើយមនុស្សគ្រប់គ្នាត្រូវតែមានជាចាំបាច់។
វាមានគុណសម្បត្តិជាច្រើន ដែលទាំងអស់នេះ សុទ្ធតែមានឥទ្ធិពលវិជ្ជមានលើខ្លួនយើង។
១ ភាពវៃឆ្លាតរហ័ស

ភាពវៃឆ្លាតគឺជារឿងមួយ ដែលក្រុមហ៊ុនជាច្រើនចង់បាន ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរូបភាពទូទៅរបស់ក្រុមហ៊ុន។ ការងារជាក្រុមគឺត្រូវការមនុស្សឆ្លាត ដើម្បីបង្កបរិយាកាសការងារដល់សមាជិកក្រុមខ្លួន។ មនុស្សឆ្លាតវៃ តែងមានទំនោរដោះស្រាយបញ្ហាបានល្អ។ ជាពិសេគេរៀនពីអ្វីដែលកំពុងកើតឡើង និងដឹងពីរបៀបដោះស្រាយបានដោយជោគជ័យ។
២ ការគ្រប់គ្រងពេលវេលា
ការគ្រប់គ្រងពេលវេលាគឺជារឿងមួយសំខាន់បំផុតនៅក្នុងយុគសម័យនេះ។ ការងារជាបន្ទាន់ ការប្រកួតប្រជែងពេលវេលា គឺមានសារៈសំខាន់បំផុត។ មនុស្សដែលដំណើរការពេលវេលាបានល្អ នឹងធ្វើការឲ្យមានគុណភាព មានវិន័យនៅក្នុងខ្លួនពួកគេ។ ក្រៅពីពូកែគ្រប់គ្រងពេលវេលា ពួកគេក៏ផ្តោតអារម្មណ៍ស្មើគ្នាលើការងារនិងជីវិតផ្ទាល់ខ្លួន។ មនុស្សទាំងនេះនឹងក្លាយជាមនុស្សរីករាយ ហើយនាំមកនូវការរីកចម្រើនយ៉ាងច្រើនដល់ក្រុម។
៣ រៀនសូត្រពេញមួយជីវិត

គ្មាននរណាម្នាក់ហួសពេលមិនអាចសិក្សាបានទេ។ ជីវិតគឺជាការរៀនសូត្រគ្មានទីបញ្ចប់ នៅក្នុងយុគសម័យនេះ ជាពិសេសនៅពេលដែលអ្វីៗផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ វាមិនមែនសំដៅដល់មានចំណេះដឹងជ្រៅជ្រះ ប៉ុន្តែនេះជាការអនុវត្តការរៀនសូត្រ ចំពោះមនុស្សផ្សេងទៀត។
៤ ពូកែសម្របខ្លួន
មនុស្សចាស់ជាទូទៅតែងមានគំនិត ជំនឿវប្បធម៌ ទម្រង់ស្ថាប័នបុរាណ ប៉ុន្តែគ្រប់គ្នាត្រូវកែតម្រូវឲ្យគ្នាទៅវិញទៅមក។ យើងមិនអាចរក្សាខ្លួនយើងនៅកណ្តាល នៃសកលលោកបានទេ យើងត្រូវតែសម្របខ្លួនទៅនឹងអ្នកដទៃ។
ការបណ្តុះបណ្តាលជំនាញនេះ ចាប់ផ្តើមពីការស្តាប់យោបល់របស់អ្នកដទៃ មិនមែនគំនិតយើងល្អជាងគេនោះទេ។ កុំវិនិច្ឆ័យនរណាម្នាក់ជាមុន។ ស្តាប់ហេតុផលនិងលះបង់អ្វីមួយ។ ចូលធ្វើជាមនុស្សនៅកណ្ដាលសងខាង ហើយពិចារណារកហេតុផលក្នុងក្រុម។
៥ ការទំនាក់ទំនង
ជំនាញប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនិងរលូន គឺច្រើនកើតពីការពូកែការទំនាក់ទំនង។ ការបណ្តុះបណ្តាលបែបនេះ ចាប់ផ្តើមដោយការស្តាប់ល្អ ហើយបន្ទាប់មកនិយាយយឺតៗ ទៅកាន់មនុស្សគ្រប់គ្នាក្នុងការធ្វើសមកាលកម្ម។ កុំប្រញាប់និយាយ កុំគិតថាគំនិតខ្លួនល្អជាងគេ សូមស្ដាប់ហើយពិចារណា។

៦ ច្នៃប្រឌិត
ការច្នៃប្រឌិតនៅទីនេះមិនត្រឹមតែមានន័យថា ការគិតបែបសិល្បៈ ការរចនាតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែជាការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ ដោះស្រាយបញ្ហាជាមួយវិធីសាស្ត្រថ្មីៗ ។ តើយើងត្រូវធ្វើអ្វីដើម្បីទទួលបានផលល្អបំផុតពីការងារ? ការអនុវត្តការច្នៃប្រឌិតក៏តម្រូវឲ្យព្យាយាមមើលលើទិដ្ឋភាពជាច្រើនផងដែរ។ ព្យាយាមនិយាយជាមួយក្រុមដើម្បីរកដំណោះស្រាយថ្មីៗ ចំពោះបញ្ហា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Sanook
ចុចអាន៖ជំនាញទន់៖ វិធីសាស្ត្រ ៤ យ៉ាងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើនជាងគេដទៃ
ចុចអាន៖ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារខ្លាំងមួយ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


