អាជីព
អ្នកភូមិក្តីត្នោតកំពុងជំរុញការផលិតចង្ក្រានលក់ផ្គត់ផ្គង់ជីវភាព ខណៈខ្វះកម្លាំងពលកម្ម
អ្នកភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងប្រមាណជាង ១០ គ្រួសារកំពុងជំរុញការផលិតចង្ក្រានលក់ដូរផ្គត់ផ្គង់ជីវភាព ខណៈមិនអាចរកជួលកម្មករក្នុងភូមិឱ្យជួយផលិតបានច្រើនដូចពេលមុនឡើយព្រោះភាគច្រើនពួកគេនៅក្នុងភូមិបាននាំគ្នាត្រូវធ្វើជាកម្មករតាមរោងចក្រនានាអស់ហើយ។ នេះបើតាមការរៀបរាប់របស់អ្នកស្រី ស៊ឹម សួរ ជាអ្នកផលិតចង្ក្រាននៅក្នុងភូមិក្តីត្នោតនៅព្រឹកថ្ងៃ ៣១ ខែសីហា ឆ្នាំ២០២២ នេះ។

អ្នកស្រី សឹម សួរ បានបន្តថា ទន្ទឹមនឹងការខ្វះកម្លាំងពលកម្មកម្មករវត្ថុធាតុដើមត្រូវផលិតពិសេសគឺដីឥដ្ឋសម្រាប់យកមកផលិតកាន់តែខ្សត់ទៅៗពិបាករក ដោយសារតំបន់មានដីឥដ្ឋដែលអ្នកស្រុកធ្លាប់យកកន្លងមកត្រូវបានគេលក់ដូរឲ្យក្រុមហ៊ុនឯកជនអស់ទៅហើយ។
ដោយឡែកតម្លៃចង្ក្រានដែលផលិតបានលក់ចេញមានតម្លៃ៣ប្រភេទគឺលេខ១មានតម្លៃពី ១០.០០០ ទៅ ១២.០០០ រៀល ចង្ក្រានលេខ២មានតម្លៃពី ១៥.០០០ ទៅ ២០.០០០ រៀល និងចង្ក្រានលេខ ៣ មានតម្លៃពី ៣០.០០០ ទៅ ៥០.០០០រៀល ដែលនេះ គឺជាតម្លៃលក់បោះដុំ និងបើលក់រាយវិញអាចមានតម្លៃខ្ពស់ជាងនេះ។

លោក សូ វណ្ណះ ជាអ្នកផលិតចង្ក្រានខ្នាតតូចម្នាក់នៅក្នុងភូមិក្តីត្នោតក៏បាននិយាយឲ្យដឹងដែរថា ការផលិតចង្ក្រានរបស់លោកសព្វថ្ងៃក៏មានកម្មករជួយផលិត២នាក់ផងដែរគឺផលិតតាមជំនាញដោយរាប់ចំនួនជាក់ស្ដែងគិតជាលុយប្រចាំថ្ងៃ។ ដូចជាការយកដីឥដ្ឋមកដាក់ក្នុងពុម្ពចាក់ជារូបរាងចង្ក្រានឡូវ ១តម្លៃ ៤០០ រៀល ការយកចង្ក្រានមកចិតចោះដាក់សន្ទះ ១ៗ ថ្លៃ៦០០ រៀលហើយត្រូវយកទៅដុតឱ្យឆ្អិន បន្ទាប់មកទើបច្រកចង្ក្រានដាក់ចូលក្នុងស្រោមដែកសង្ក័សីឱ្យក្លាយជាចង្ក្រានអាចប្រើប្រាស់បានមួយៗតម្លៃ ៩០០ រៀល ដែលក្នុងនោះកម្មករជួយផលិតចង្ក្រានក្នុងម្នាក់ៗអាចរកចំណូលជាមធ្យមប្រចាំថ្ងៃបានពី៣ ម៉ឺន ទៅ ៤ម៉ឺនរៀល ទៅតាមការខិតខំប្រឹងប្រែងផលិត។

ដូច្នេះបើបូកសរុបថ្លៃទិញដីឥដ្ឋថ្លៃទិញអុស ឬអង្កាមសម្រាប់ដុតដកថ្លៃដើមចេញទៅការផលិតចង្ក្រានលក់នីមួយៗ លក់ចេញអាចចំណេញបានក្នុងចន្លោះពី ១៥០០ ទៅ ២០០០រៀលប៉ុណ្ណោះ។
លោក សូ វណ្ណះ បានបញ្ជាក់ឲ្យដឹងថា ទោះបីការប្រកបមុខរបរផលិតចង្ក្រានដែលជាប្រពៃណីរបស់ដូនតាខ្មែររកចំណូលមិនបានច្រើនធ្វើមានធ្វើបានក៏ពិតមែនគឺអ្នកស្រុកក្នុងភូមិក្តីត្នោតនៅតែតស៊ូព្យាយាមរក្សាស្នាដៃស្មូនដីផលិតចង្ក្រានគ្រប់ប្រភេទជាមរតកដូនតាខ្មែរត្រូវរក្សាឲ្យបានគង់វង្សមិនឲ្យបាត់បង់នោះឡើយ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


