អាជីព
មនុស្សមានលក្ខណៈផ្ទាល់ខ្លួនបែបណាដែលសមស្របសម្រាប់តំណែង CEO ?
ក្រៅពីក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ឬCEO ជាមនុស្សដែលស្ថិតនៅលើកំពូលនៃជណ្ដើរសាជីវកម្មនីមួយៗ។
នាយកប្រតិបត្តិជាគ្រាប់កាំភ្លើងធំ និងចម្បង ដែលនៅជប៉ុនគេនិយមហៅថា ជាការបាញ់ប្រហារមេក្លោងសម្រាប់បណ្តាក្រុមហ៊ុនទាំងឡាយ ហើយការសម្រេចចិត្តរបស់គាត់អាចមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទិសដៅថា ជោគជ័យឬមិន។
តំណែងនេះត្រូវការមនុស្សមានថាមពលដ៏អស្ចារ្យនិងមានការទទួលខុសត្រូវដែលមានប្រាក់បៀរវត្សរ៍ខ្ពស់គួរឲ្យកត់សម្គាល់។ ដោយសារតែបញ្ហានេះ អ្នកណាម្នាក់ដែលក្លាយជានាយកប្រតិបត្តិនឹងតម្រូវឲ្យមានការធ្វើដំណើរជាច្រើនជំហានសិន មុនពេលត្រូវបានពិចារណាសម្រាប់ហៅខ្លួនឯងជាមួយនឹងតួនាទីនេះ ពុំនោះគេនឹងទទួលការឡកលើយ។
អ្វីដែលគេត្រូវមានចាំបាច់ មុនធ្វើជាCEO៖
បទពិសោធន៍

មុខតំណែងរបស់នាយកប្រតិបត្តិត្រូវតែត្រូវបានបំពេញការងាររហូតដល់កម្រិតវិជ្ជាជីវៈ(មានសញ្ញាប័ត្រមិនគ្រប់ទេត្រូវមានពិសោធន៍លើឧស្សាហកម្មនោះសិន)។ សម្រាប់អ្នកដែលមានសញ្ញាប័ត្របរិញ្ញាបត្រការកសាងបទពិសោធន៍ការងារដែលមានសារៈសំខាន់សម្រាប់ការឡើងជណ្ដើរសាជីវកម្មជាCEO ធម្មតាចាប់ផ្ដើមដោយមុខតំណែងមានកម្រិតសិន។
មុខតំណែងកម្រិតសម្រាប់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យជាទូទៅស្ថិតនៅក្នុងការគ្រប់គ្រងកម្រិតទាបឬតួនាទីត្រួតពិនិត្យកម្រិតទាប។ បន្ទាប់ពីបទពិសោធន៍ត្រូវបានទទួលនៅកម្រិតនេះបេក្ខជនអាចឈានទៅរកមុខតំណែងជាអ្នកគ្រប់គ្រងទូទៅនិងទទួលបានបទពិសោធន៍បន្ថែមមុនពេលឈានដល់វិស័យប្រតិបត្តិ។
ពេលវេលា
ការឡើងភ្នំនេះមិនកើតឡើងពេញមួយយប់ទេ។ នាយកប្រតិបត្តិជាធម្មតាត្រូវការបទពិសោធន៍ជំនាញជាច្រើនឆ្នាំហោចណាស់៥ឆ្នាំសិនដែរ។ សមត្ថភាពដែលត្រូវបានផ្តល់ឲ្យក្នុងដំណើរដ៏វែងនេះជាធម្មតាទាក់ទងទៅនឹងជំនាញគ្រប់គ្រង ការអនុវត្តអាជីវកម្មល្អនិងភាពជាអ្នកដឹកនាំដែលជាគុណសម្បត្តិសម្រេចចិត្តខ្លាំង។
សិល្បៈសម្រេចចិត្ត

មូលដ្ឋានរឹងមាំសម្រាប់ជោគជ័យរបស់នាយកប្រតិបត្តិនីមួយៗគឺការសម្រេចចិត្ត។ ការសម្រេចចិត្តរហ័សនិងមានប្រសិទ្ធភាព អាចធ្វើទៅបានលុះណានាយកប្រតិបត្តិស្គាល់បរិស្ថានក្រុមហ៊ុននិងរចនាសម្ព័ន្ធអាជីវកម្មច្បាស់ មានការគន់គូរលឿន និងស្មារតីហ៊ានទទួលខុសត្រូវខ្លាំង៕
ប្រែសម្រួល៖ សុភា
ចុចអាន៖អង់គ្លេស នៅតែជាភាសាកំពូលតារាងក្នុងពិភពពាណិជ្ជកម្ម និងអាជីព
ចុចអាន៖៤ យ៉ាង ត្រូវចេះសម្រាប់យុវជន២០ឆ្នាំផ្លាយ ដើម្បីឲ្យជីវិតប្រសើរឡើង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក