អាជីព
៥ វិធីជំរុញចិត្តខ្លួនឯងនៅកន្លែងធ្វើការនៅពេលមានអារម្មណ៍មិនពេញចិត្ត
អ្នកមានអារម្មណ៍ថាមិនពេញចិត្តនៅកន្លែងធ្វើការ? ប្រសិនបើអ្នកចង់បង្វែរវាហើយទទួលបានការសរសើរនិងការទទួលស្គាល់ដែលអ្នកសមនឹងទទួលបាននោះ រឿងមួយដែលអ្នកមិនអាចធ្វើបានគឺទុកឱ្យការងាររបស់អ្នកធ្លាក់ចុះ។
យោងតាមការស្ទង់មតិរបស់ Gallup Poll នៃក្រុមអ្នកធ្វើការនៅសហរដ្ឋអាមេរិក ៦៥%នៃប្រជាជនបានរាយការណ៍ពីអារម្មណ៍របស់ពួកគេនៅកន្លែងធ្វើការ ហើយអារម្មណ៍នោះបានធ្វើឱ្យប៉ះពាល់ដល់ផលអវិជ្ជមាន អាកប្បកិរិយានិងផលិតភាពការងារធ្លាក់ចុះ។ ខាងក្រោមនេះជាចំណុចខ្លះៗដែលជួយឱ្យអ្នកចៀសវាងការធ្លាក់ទឹកចិត្តនិងភាពអស់សង្ឃឹម។
១. ផ្តោតលើភាពជោគជ័យតូចតាច

យើងទាំងអស់គ្នាសុទ្ធតែមានថ្ងៃនោះ ថ្ងៃដែលអ្វីៗគឺមិនរលូន។ ឧទាហរណ៍ដូចជា ម៉ាស៊ីនព្រីនកកស្ទះមុនពេលការប្រជុំធំ អតិថិជនរបស់យើងមិនខលមកយើងវិញ ថ្ងៃខ្លះយើងធ្វើឱ្យកំពប់កាហ្វេលើអាវស ហើយពេលខ្លះចៅហ្វាយយើងទៅមើលឃើញអ្នកដទៃដែលធ្វើការងារដែលយើងតែងតែធ្វើជាប្រចាំនោះទៅវិញ។ អ្នកជំនាញផ្នែកទីផ្សារ Matt Keener បានផ្តល់យោបល់ថា «ថ្ងៃដែលយើងជួបបែបនេះ ជួលកាលវាអាចឱ្យយើងជួបរឿងជោគជ័យតូចមួយក៏ថាបាន» ។ នៅពេលដែលយើងស្វែងរកភាពជោគជ័យតូចតាចមួយនោះយើងត្រូវបង្ខំខួរក្បាលរបស់យើងឱ្យបង្វែរទៅរកតែផលវិជ្ជមាននិងបញ្ឈប់រំញោចអវិជ្ជមាន។ នេះជាការប្រឆាំងទៅនឹងភាពលំអៀង ភាពអវិជ្ជមាន ហើយជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីរឿងវិជ្ជមានទាំងនោះដែលកំពុងតែកើតឡើង។
២. លើកទឹកចិត្តខ្លួនឯងជាមួយនឹងគោលដៅ

រឿងដែលអស្ចារ្យអំពីការធ្វើជាមនុស្សគឺយើងមានសមត្ថភាពក្នុងការកំណត់គោលដៅរបស់ខ្លួននិងការស្វែងរកសេចក្តីអំណរនោះសម្រាប់គោលដៅយើង។ បើសិនជាមិនទទួលបានការឆ្លើយតបពីថ្នាក់លើយើងគួរតែកំណត់គោលឱ្យទៅដល់ដោយខ្លួនឯង។ សហគ្រិន John Boitnott បានលើកឡើងថា « ប្រសិនបើការលើកទឹកចិត្តនេះកើតចេញពីការមើលឃើញពីរបៀបដែលការងាររបស់អ្នកធ្វើឱ្យមានភាពខុសប្លែកគ្នាបង្កើតឱ្យមានការបង្ហាញពីគំនិតនោះ» ។ នៅពេលដែលយើងធ្វើដូចនេះ យើងអាចបង្កើតការលើកទឹកចិត្តខាងក្នុង នោះគឺមានន័យថាលើកទឹកចិត្តខ្លួនឯង ខណៈពេលនេះមិនអាចជំនួសការលើកទឹកចិត្តវិជ្ជមានពីថ្នាក់លើបានទេតែវាជាការលួងលោមតូចមួយដើម្បីធ្វើឱ្យយើងស្ងប់អារម្មណ៍។
៣. ហាត់ប្រាណមុនមកធ្វើការ
ពេលខ្លះប្រភពពីការលើកទឹកចិត្តមិនមែនតែនៅក្នុងការិយាល័យធ្វើការរបស់យើងនោះទេ។ ការហាត់ប្រាណជាកត្តាជំរុញនិងលើកទឹកចិត្តដល់យើងដូចគ្នា។ យើងអាចហាត់ប្រាណនៅក្នុងក្លឹបហាត់ប្រាណនាពេលព្រឹកមុនមកធ្វើការ ឬក៏រត់ជុំវិញផ្ទះរបស់យើង១ម៉ោងមុនពេលចេញមកពីធ្វើងាររបស់យើង។ ការធ្វើលំហាត់ប្រាណមួយចំនួននឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកណា និងជួយពង្រឹងកម្លាំងផ្លូវចិត្តឱ្យកាន់តែរឹងមាំ។
៤. ទទួលស្គាល់សារសំខាន់នៃការងាររបស់អ្នក

មនុស្សជាច្រើនមានអារម្មណ៍ថាមិនមានការកោតសរសើរនិងខ្វះការលើកទឹកចិត្ត ព្រោះពួកគេមិនបានមើលឃើញពីសារសំខាន់នៃការងាររបស់ពួកគេ។ ដំបូងអ្នកប្រហែលជាគិតថាកិច្ចការជាក់លាក់មួយគឺគ្មានប្រយោជន៍ទេ ប៉ុន្តែត្រូវគិតឱ្យជ្រៅ។ អ្នកមិនមែនគ្រាន់តែជាអ្នកហៅការលក់នោះទេ ប៉ុន្តែអ្នកកំពុងហៅការលក់ដើម្បីលក់ផលិតផលដែលនឹងផ្តល់តម្លៃសម្រាប់អាជីវកម្មរបស់អ្នកណាម្នាក់។ ប្រសិនបើពួកគេទិញផលិតផលវានឹងជួយពួកគេឱ្យរីកចម្រើនអាជីវកម្មនិងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ វាក៏នឹងបន្ថែមដល់ចំណុចសំខាន់របស់ក្រុមហ៊ុនអ្នកដែលនឹងនាំទៅរកការរីកចម្រើននិងឱកាសថ្មីសម្រាប់អ្នកនិងមិត្តរួមការងាររបស់អ្នក។
៥. ការនិយាយ
ពេលខ្លះការពិតដែលយើងមានអារម្មណ៍ថាមិនត្រូវបានកោតសរសើរគឺស្ថិតនៅក្រោមការចាប់អារម្មណ៍របស់ចៅហ្វាយ។ ពួកគេប្រហែលជារវល់ខ្លាំងរហូតដល់មិនដឹងថាយើងមានអារម្មណ៍បែបនោះ បើសិនជាយើងសង្កេតឃើញថាខាងលើនេះអាចជាកត្តានោះ មិនបាច់មានអារម្មណ៍ថាខ្លាច គួរតែបើកចិត្តនិយាយជាមួយពួកគាត់។ ប៉ុន្តែមុននឹងនិយាយគួរតែមានយុទ្ធសាស្ត្រក្នុងការនិយាយស្តីជាមួយពួកគាត់ និងពន្យល់គាត់ពីអារម្មណ៍ដែលយើងមាន ពេលខ្លះយើងមាន ឬពន្យល់ពីអារម្មណ៍ថាយើងមិនបានបំពេញតាមការរំពឹងទុក ហើយចង់ពិភាក្សាពីវិធីមួយចំនួនដែលយើងអាចត្រូវបានលើកទឹកចិត្តដើម្បីបន្តជោគជ័យ។ ប្រសិនបើមិនមានអ្វីផ្សេងទៀតទេ យើងអាចឱ្យចៅហ្វាយរបស់យើងដឹងពីកន្លែងដែលកំពុងតែឈរ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ ប្រសិនបើនៅសុខៗស្រាប់តែលែងចង់ទៅកន្លែងធ្វើការ
ចុចអាន៖ គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាលសាកល្បងការងារ៣ខែដំបូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


