ចាប់តាំងពីជំងឺកូវីដ១៩ បានរាតត្បាតឆ្លងរាលដាលនៅខែមីនាមក ជនជាតិអាមេរិករាប់លាននាក់ត្រូវបានទុកចោលដោយគ្មានការងារធ្វើ ដោយសារតែការកាត់បន្ថយថវិកា ការបិទការិយាល័យ និងការផ្លាស់ប្តូរតម្រូវការក្នុងឧស្សាហកម្មជាច្រើន។
ខណៈពេលដែលឧស្សាហកម្មលក់រាយ ការធ្វើដំណើរនិងភោជនីយដ្ឋានធំៗ បានទទួលផលប៉ះពាល់យ៉ាងខ្លាំងពី Covid-19 បែរជាទិន្នន័យពីការិយាល័យស្ថិតិការងារបង្ហាញថា ការងារនៅក្នុងវិស័យថែទាំសុខភាព និងវិស័យព័ត៌មានវិទ្យាត្រូវបានគេរំពឹងថា នឹងមានការកើនឡើង១៥% ឯណោះ។
ជាមួយនោះ ទិន្នន័យពីគេហទំព័រស្វែងរកការងារធ្វើ Glassdoor បានរកឃើញទៀតថា ការងារជាច្រើនក្នុងវិស័យថែទាំសុខភាពនិងបច្ចេកវិទ្យានៅតែមានទីផ្សារខ្ពស់។
នៅពេលចងក្រងបញ្ជីការងារចំនួន ១០ មានប្រាក់ចំណូលជាង ១០០,០០០ ដុល្លារមួយឆ្នាំៗ ជាមួយនឹងការប្រកួតប្រជែងតិចផង ភ្នាក់ងារ Glassdoor បានឃើញថា គ្រូពេទ្យកុមារនិងអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្ត្រ រហូតដល់វិស្វករពពក(Cloud) ស្ថាបត្យករផ្នែកទិន្នន័យ ជាជំនាញកំពុងពេញនិយមខ្លាំង។ឮ
គ្រូពេទ្យវះកាត់
ប្រាក់ខែគោល ៣០៨.៥៩៤ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារកំពុងរើស ៣៩៨២កន្លែង
ពេទ្យវិកលចរិកឬផ្លូវចិត្ត
ប្រាក់ខែគោល ២៣៣.២៩៤ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារកំពុងរើស ៤.០៩៤កន្លែង
ពេទ្យភ្នែក
ប្រាក់ខែគោល១២០,១៩១ ដុល្លារក្នុងមួយឆ្នាំ
ចំនួនប្រកាសរើស ១.៧១៦
អ្នកឯកទេសខាងជំងឺបេះដូង
ប្រាក់ខែគោលមូលដ្ឋាន ៣៨៤.៩០៨ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារប្រកាស ១.២៧៤
អ្នកគ្រប់គ្រងផ្នែកពន្ធអាករ
ប្រាក់ខែគោល ១១៦,៣៩៩ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារកំពុងរើស ៣.១៨៤
គ្រូពេទ្យថែទាំបឋម
ប្រាក់ខែគោល ២០២.៣៩៣ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារកំពុងរើស ១.៧៦២កន្លែង
គ្រូពេទ្យកុមារ
ប្រាក់ខែគោល១៨២.៥៧៨ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារ១.៣៤៧ប្រកាស
គ្រប់គ្រងផ្នែកវេជ្ជសាស្ត្រ
ប្រាក់ខែគោល១៩២.៤៥៤ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារបើករើស ២.៦១៩
ស្ថាបត្យករផ្នែកទន់Software
Software developer freelancer woman female in glasses work with program code C++ Java Javascript on wide displays at night Develops new web desktop mobile application or framework Projector background
ប្រាក់ខែគោល១២៣.០៣៣ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារ ១.៣៤៤បុស្តិ៍
ពេទ្យធ្មេញ
ប្រាក់ខែគោល ១៤៦.០៦២ ដុល្លារក្នុងមួយឆ្នាំ
ចំនួនការងារ ៥.៨៤៤បុស្តិ៍
ប្រភព ៖ CNBC
ប្រែសម្រួល ៖ សុភា
ចុចអាន៖គន្លឹះបញ្ចេញមតិបានក្លាហានជាងមុនជាមួយក្រុមការងារ
ចុចអាន៖អនុវត្ត ៥ ជំហាននេះ ធានាថានឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្ត