អាជីព
៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ
ហេតុអ្វីបានជាស្ថាប័ន ឬក្រុមហ៊ុនរមែងចង់បានឲ្យបុគ្គលិករបស់ខ្លួនមានសុខភាពល្អ?
អត្ថបទនេះនឹងស្រាយហេតុផលខ្លះពាក់ព័ន្ធនឹងសំណួរខាងលើ!
១. បង្កើនប្រាក់ចំណូល
កន្លែងធ្វើការណាដែលមានបុគ្គលិកពោរពេញដោយសុខភាពល្អ ជាកន្លែងដែលសន្សំសំចៃប្រាក់សម្រាប់ចំណាយលើបញ្ហាឈឺថ្កាត់។ កាលណានិយោជិកឈឺតិច នោះមានន័យថា ពួកគេអាចធ្វើការបានច្រើន រីឯការចំណាយលើការធានារ៉ាប់រងសុខភាពក៏នៅសល់ផងដែរ។ បង្កើនចំណូលត្រង់នេះ ចង់សម្ដៅដល់ការកាត់បន្ថយចំណាយលើបញ្ហាជំងឺ។
២. បង្កើនផលិតភាពការងារ
ប្រាកដណាស់ថា បុគ្គលិកសុខភាពល្អ រមែងមានផលិតភាពការងារច្រើនជាងធម្មតា។ ការស្ទង់មតិមួយបានរកឃើញថា និយោជិកដែលបរិភោគអាហារដែលមានសុខភាពល្អអាចផលិតការងារបានខ្ពស់ជាងបុគ្គលិកមិនមាំទាំរហូត ២៥%។ លើសពីនេះទៀត បុគ្គលិកណាហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទី និង ៣ ដងក្នុងមួយសប្តាហ៍ឬច្រើនជាងនេះ អាចបង្កើនផលិតភាពខ្ពស់ជាងធម្មតា ១៥%។
៣. បង្កើនសុភមង្គល
សុខភាពនិងសុភមង្គលត្រូវបានផ្សារភ្ជាប់គ្នាមិនអាចខ្វះបាន។ សុខភាពជះឥទ្ធិពលដល់អារម្មណ៍ ហើយកាលណាគ្មានភាពសប្បាយរីករាយ នោះបញ្ហាការងារក៏អាចកើតមាន។ ក្រុមហ៊ុនល្អ រមែងមានបំណងចង់ឲ្យបុគ្គលិកខ្លួនថែរក្សាសុខភាព ដើម្បីកាត់បន្ថយស្ត្រេស ក៏ដូចជាជម្រុញសុភមង្គលផ្លូវចិត្តឲ្យពុះពោរក្នុងការបំពេញភារកិច្ច។
៤. បង្កើនកិច្ចសហការ
លោក Dave Barnes នាយកប្រតិបត្តិនៃ Gym and Fitness បានប្រាប់ Forbes ថា បរិយាកាសល្អ មានសារៈសំខាន់ណាស់សម្រាប់បុគ្គលិក។ មនុស្សភាគច្រើននឹងមិនសប្បាយចិត្តដែលធ្វើការជាមួយបុគ្គលិកក្រុមហ៊ុនដែលទន់ខ្សោយ ហើយរឹតតែមិនចង់សហការជាមួយអ្នកនោះឡើយ។ និយោជិកមានសុខភាពល្អ បង្កើតបរិយាកាសល្អពេញទាំងក្រុមហ៊ុន។ ផ្ទុយទៅវិញ បើម្នាក់ៗស្ញោរៗ ស្លេកស្លាំង គ្មានកម្លាំងកំហែង គ្មាននរណាមានអារម្មណ៍ចូលរួមសហការទេ។
៥. បង្កើនការច្នៃប្រឌិត
ការសិក្សាថ្មីមួយពីទស្សនាវដ្តីសុខភាពចិត្តសាស្ត្ររបស់អង់គ្លេសដែលរាយការណ៍ដោយ Forbes បានរកឃើញថា ក្រុមហ៊ុនដែលមានបុគ្កលិកមានសុខភាព នឹងបង្កើនភាពរីករីករាយ និងការច្នៃប្រឌិតកាន់តែច្រើន។ និយោជិកទាំងឡាយណាដែលទទួលទានអាហារជាបន្លែនិងផ្លែឈើច្រើន អាចផ្តល់ថាមពលដល់រាងកាយជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការចងចាំ បង្កើនអារម្មណ៍ល្អ និងបង្កើនការលើកទឹកចិត្តកាន់តែផុសផុលផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ PayScale
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



