Connect with us

អាជីព

កំពុង​ព្យាយាម​រក​ការងារ​ថ្មី​ក្នុង​ពេល​កូវីដ១៩?

បានផុស

នៅ

សូម្បី​តែ​មុន​ពេល​ដែល​មាន​ជំងឺ​រាតត្បាត​ផង ការងារ​គង់​តែ​ពិបាក​រក​បាន ចុះ​ទម្រាំ​ឥឡូវ​នេះ​ទៀត ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ដួល ចំណែក​មនុស្ស​ដែល​ចង់​បាន​ការងារ មាន​ច្រើន​ឡើងៗ ការ​ប្រជែង​នេះ​មិន​ងាយ​ស្រួល​ទេ។

លោក Emily Slocum ប្រធាន​ផ្នែក​សេវាកម្ម​អតិថិជន​សកលនៅ GQR ដែល​ជា​ទី​ភ្នាក់ងារ​ផ្ដល់​ការងារ​ដ៏​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​បាន​មាន​ប្រសាសន៍​ថា«យើង​បាន​ឃើញ​បទសម្ភាសន៍​ជាច្រើន​ត្រូវបានរៀបចំរួចក៏លុបចោលវិញធ្វើឲ្យ បេក្ខជនជាច្រើនត្រូវខកចិត្ត» ។

ទោះ​យ៉ាងណា លោក Slocum អះអាងថា នៅ​តែ​មាន​មុខតំណែង​ថ្មីៗ​បើក​ប្រកាស​ជា​រៀងរាល់​ថ្ងៃ។ លោក Vinay Nayak អនុប្រធានផ្នែកលក់​និងប្រតិបត្តិការយុទ្ធសាស្រ្តនៅ​ទីភ្នាក់ងារជ្រើសរើស​បុគ្គលិក Aerotek បាន​មាន​ប្រសាសន៍​ដែរ​ថា ភាគច្រើន​នៃ​ភ្នាក់ងារ​ខាង​ធនធានមនុស្ស​ ឥឡូវនេះ ព្យាយាម​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិ​រូប​នានា​លើ LinkedIn​ ដើម្បី​ចម្រាញ់​យក​តែ​មនុស្ស​ខ្លឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Debra Thorpe អនុប្រធាន​ជាន់​ខ្ពស់​នៅ Kelly Services ដែល​ជា​ភ្នាក់ងារ​ផ្គត់ផ្គង់​បុគ្គលិក​ដ៏​ធំ​មួយ​នៅ​អាមេរិក​ដែរនោះ បាននិយាយថា ខណៈនេះអ្វីដែលគ្រប់គ្នាគួរធ្វើ​ក្នុង​កិច្ច​ស្វះស្វែង​រក​ការងារ​ថ្មី​គឺ សម្អាត​ទំព័រ​បណ្ដាញ​សង្គម លុបចោល​នូវ​រាល់​ខ្លឹមសារ​ដែល​អ្នក​មិន​ចង់​ឲ្យ​និយោជិក​ដែល​មាន​សក្ដានុពល​ឃើញ​ឬ​ធ្វើ​ឲ្យ​ប្រវត្តិរូប​នោះមាន​លក្ខណៈ​ឯកជន​កាន់​តែ​ប្រសើរ។

ពួកគេ​សម្រិតសម្រាំង ហើយ​ការ​ឆែកចរិត​លក្ខណៈ​បុគ្គលិក គេ​អាច​មើល​តាម​ពាក្យ​ដ្រាម៉ានានា​នឹង​ការឆ្លងឆ្លើយជាមួយបណ្តាញ​យើងលើហ្វេសប៊ុក និងLinkedIn។

ចូរ​ខិតខំ​ស្រាវជ្រាវ​ច្បាស់​​ឲ្យ​ដឹងអំពីស្ថានភាពពិត​របស់​ក្រុមហ៊ុន​ដែល​យើង​កំពុង​ដាក់​ពាក្យ​ទៅ។ ស្គាល់​ច្បាស់​ពី​ការងារ​អាទិភាព​និង​ស្ទិល​ព្រម​ទំាង​ហានីភ័យ​បច្ចុប្បន្ន​របស់គេ។

លោក Lee Hills ប្រធាន​ផ្នែក​ជ្រើសរើស​សន្តិសុខ​តាម​អ៊ីនធឺណិត​នៅ GQR បាន​មាន​ប្រសាសន៍​ថា ការ​ប្រាស្រ័យ​ទាក់ទង​ដំបូង​របស់​បេក្ខជន​ជាមួយ​ក្រុមហ៊ុន​គួរតែ​ជាសារផ្ទាល់ខ្លួនដល់អ្នកគ្រប់គ្រងដែល​បានជួលព្រោះ អ្នកចាត់ការទូទៅ​ជាច្រើន​កំពុង​ធ្វើការ​ពី​ផ្ទះ​ហើយ​មានទំនោរ​និយាយ​ជាមួយ​បេក្ខជន​ដោយខ្លួនគេ ដើម្បីប្រាកដថា គេរើស​មនុស្ស​មិនខុស។

ចុងក្រោយ គួរ​ផ្តោតលើឧស្សាហកម្ម​ដែល​កំពុងជួលមនុស្ស​នេះ។ ឧស្សាហកម្ម​ខ្លះ​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ឆ្លងរាលដាលខ្លាំងដូច​ឧស្សាហកម្មផ្សេងៗ​ទេ ឧទាហរណ៍បុគ្គលិក​ផ្នែក​សេវាកម្ម​អតិថិជន និង​ឃ្លាំង អ្នករៀបចំកញ្ចប់គណនេយ្យករនិងបុគ្គលិកថែទាំសុខភាព នៅ​តែ​មាន​តម្រូវការ​ខ្ពស់​នៅឡើយ។

មុន​ពេល​ធ្វើ​សម្ភាសន៍​តាម​វីដេអូខល​ឬទូរសព្ទ ចូររៀនបង្វឹកការ​ឆ្លើយតប​ជាមុន​ចំពោះ​សំណួរ​ដែល​រំពឹងទុក​ដែល​រួមមាន សំណួរអំពីបទពិសោធន៍និងចរិតលក្ខណៈខ្លួនអ្នក មធ្យោបាយ​ដោះស្រាយ​ទំនាស់ និង​ការ​លើកទឹកចិត្ត​ខ្លួនឯង។

បច្ចុប្បន្ន​ការងារភាគច្រើនគឺធ្វើពីផ្ទះ ដូច្នេះត្រូវត្រៀមបង្ហាញ​ភាពវាងវៃលើ Internet របស់អ្នក។

ទោះសម្ភាសន៍​តាមវីដេអូ តែ​ត្រូវប្រាកដថា​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​និង​រក​កន្លែង​ស្ងប់ស្ងាត់​ដើម្បី​ដឹកនាំ​ការ​សន្ទនាបានមូលអារម្មណ៍។

អ្នក​ជំនាញធនធានមនុស្ស​លើកឡើងថា នៅចំពេលដែលកំពុង​មាន​វិបត្តិ​ព្រោះ​តែ​ជំងឺ​រាតត្បាត​និយោជក​ជាច្រើន​មិនសូវបាន​កំណត់​ច្បាស់លាស់​នូវ​មុខងារ​បុគ្គលិក​ម្នាក់ៗ​នៅឡើយ បាន​ន័យថា ​អ្នកណា​ដែល​មាន​លទ្ធភាព​ធ្វើការ​បាន​ច្រើន​យ៉ាង អ្នក​នោះ​ងាយ​ជាប់​ជម្រើស៕

ប្រែសម្រួល៖Mr Tomorow

ប្រភព៖CNBC

ចុចអាន៖បុគ្គលិក៥ប្រភេទ ​ដែល​ក្រុមហ៊ុន​នីមួយៗ​ដណ្ដើម​គ្នា​យក

ចុចអាន៖ក្នុង​វិបត្តិ​មេរោគ​រាតត្បាត​គ្រប់គ្នា​ពិបាក​រក​ការងារ​ធ្វើ​មែនទេ? អនុវត្ត​វិធី​នេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤៤ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម៤៩ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ៥៧ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម