អាជីព
មើលបួនចំណុចនេះមែនទែនមុនសម្រេចចិត្តចូលធ្វើការកន្លែងណាមួយ
ពីមុនមនុស្សភាគច្រើនយល់ថា កន្លែងការងារល្អគឺទីណាមួយដែលព្រមផ្ដល់មុខតំណែងល្អៗ ឬមានប្រាក់ខែខ្ពស់ ឬជាក្រុមហ៊ុនដែលមានឈ្មោះល្បីជាដើម។
ប៉ុន្តែអ្នកនឹងខកចិត្តប្រសិនយើងចូលរួមទៅ ហើយរកមិនឃើញចំណុចទាំងប៉ុន្មាននេះ៖
១. ការគោរព

កន្លែងការងារ ដែលខ្វះវប្បធម៌គោរពគ្នាមិនថា ពីមិត្តរួមការងារ អ្នកគ្រប់គ្រង អ្នកពាក់ព័ន្ធដោយមិនខ្វល់ពីអាយុ ភេទ សាសនា ឬ ពូជសាសន៍នោះ អ្នកនឹងមានអារម្មណ៍អាក់អន់ស្រពន់ចិត្តទៅជាលំដាប់ នឹងមិនអាចសម្រេចអ្វីបានទាំងអស់ដោយសារបញ្ហានេះ។
២. ការណែនាំ
គ្រប់គ្នាពូកែប៉ុនណាតែងតែ ត្រូវការពិគ្រោះយោបល់ ។ យើងត្រូវមានអ្នកគ្រប់គ្រង និង មិត្តរួមការងារដែលគាំទ្រ ហើយខ្វាយខ្វល់ពីលទ្ធផលល្អរបស់អ្នកតាមរយៈការផ្ដល់នូវមតិកែលំអដ៏ស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការណែនាំឆ្ពោះទៅរកភាពជោគជ័យ។
៣. ការប្រកួតប្រជែង
មនុស្សយើងមិនគួរឈប់រៀនឡើយ ហើយត្រូវរៀនរហូតដល់ចាស់ស្លាប់ ព្រោះចំណេះដឹងបន្ថែមថ្មីជានិច្ច។ បើអ្នកយល់ថា ការងាររបស់អ្នកងាយស្រួលធ្វើពេក នោះបង្ហាញថា អ្នកមិនបានរៀនអ្វីពីវាឡើយ។ កន្លែងការងារល្អមួយគួរតែជាកន្លែងដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ខ្លួនបានច្រើន។
៤. ទីផ្សារនិងអតិថិជន
គួរសួរខ្លួនឯងថា តើអាចមានឱកាសរីកចម្រើននៅស្ថាប័ននោះដែរទេ? តើការងារដែលនឹងធ្វើ ត្រូវនឹងបេសកកម្មជីវិតយើងដែរទេ? បើអ្នកឆ្លើយថា មែន នោះគឺជាកន្លែងដ៏ល្អសម្រាប់អនាគតរបស់អ្នក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


