អាជីព
ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ
ការលក់និងទីផ្សារមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធហើយមានគោលបំណងធំរួមគឺដើម្បីបង្កើនប្រាក់ចំណូល។
ប៉ុន្តែដោយសារបំណងនេះ ក្រុមហ៊ុនតូចធំជាច្រើនបានធ្វើខុស ដោយដាក់ផ្នែកទំាងពីរនៅជាមួយគ្នា ហើយផ្ដោតលើការលក់ជាជាងការធ្វើទីផ្សារដែលជាហេតុបរាជ័យ។
ផ្នែកទាំងពីរគួរតែនៅឯករាជ្យ។ និយាយឲ្យស្រួលស្តាប់ ផ្នែកទីផ្សារជាផ្នែកបង្កើតម៉ាសសញ្ញា ចេញធ្វើការឃោសនា (ផ្នែកនេះចំណាយលុយ) ពេលបានជោគជ័យមានគេស្គាល់ផលិតផលឬសេវាកម្មខ្លួនហើយ ទើបផ្នែកលក់ចេញរកលុយត្រឡប់មកវិញម្តង។

អញ្ចឹងតើការលក់និងទីផ្សារខុសគ្នាយ៉ាងដូចម្តេច? និយាយដោយសាមញ្ញបំផុតការលក់អាចត្រូវបានគេហៅថាដំណើរការដែលផ្តោតឬផ្តោតលើបុគ្គលឬក្រុមតូច ទីផ្សារផ្តោតលើក្រុមធំឬមនុស្សទូទៅ។
ការងារទីផ្សារជារួមគឺលំបាកលំបិនជាង និងទៅមុខមុន។ ផ្នែកនេះត្រូវពូកែជំនាញស្រាវជ្រាវ (កំណត់តម្រូវការរបស់អតិថិជន) ការអភិវឌ្ឍន៍ផលិតផល (ឱ្យយោបល់មកផ្នែកផលិត មិនមែនផ្នែកផលិតបញ្ជាផ្នែកទីផ្សារទៅឃោសនាផលិតផលខ្វះភាពច្នៃប្រឌិតរបស់ខ្លួននោះទេ) និងផ្សព្វផ្សាយផលិតផល (តាមរយៈការផ្សាយពាណិជ្ជកម្ម) និងបង្កើតការយល់ដឹងអំពីផលិតផលក្នុងចំណោមអ្នកប្រើប្រាស់។
មធ្យោបាយទីផ្សារបែបនេះហើយដែលក្រុមហ៊ុនខ្លំាងតែងមានផ្នែកឬនាយកដ្ឋានទីផ្សារដែលធំ សឹងអាចហៅថាផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មដ៏មានអំណាចមួយ Business Development ។
នៅពេលអ្នកមានទីផ្សារធំនិងខ្លំាង អតិថិជន មកដល់មុខផ្ទះពេលនោះហើយដែលផ្នែកលក់ត្រូវទទួលពួកគេដោយចំណេះដឹងត្រឹមត្រូវ។
អ្នកណាសមនឹងគ្រប់គ្រងផ្នែកទីផ្សារ?

ជាទូទៅនាយកផ្នែកទីផ្សារពូកែSoft skillជំនាញញទន់ និងផែនការពាណិជ្ជកម្ម ការវិភាគទិន្នន័យប្រជាសាស្ត្រ ការច្នៃប្រឌិតផលិតផលឬសេវាកម្ម ព្រមទំាងចំណេះទំនាក់ទំនងសារធាណៈដ៏រឹងមាំផង។ ផ្នែកនេះមិនអាចចេះត្រឹមផ្នែកណាមួយក្នុងចំណោមនេះទេ។
នៅពេលដែលអ្នកដាក់ចេញផែនការវិនិយោគមួយគេសម្លឹងមើលតែសមត្ថភាពនៃផ្នែកទីផ្សារ ប្រសិនបើផ្នែកនេះចន្លោះ ឬគ្រប់គ្រងដោយបុគ្គលមិនមានសមត្ថភាព នឹងដួលរលំ។
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖សញ្ញាបង្ហាញថាយើងកំពុងតែតប់ប្រមល់នឹងការងារដល់កម្រិតត្រូវដកឃ្លា
ចុចអាន៖បង្កើតវប្បធម៌«ស្ដាប់បុគ្គលិកនិយាយ»បានប្រយោជន៍អីខ្លះ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


