Connect with us

សន្តិសុខសង្គម

ពលរដ្ឋគាំទ្រឲ្យមានការពង្រឹងលើការបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

លោក យាន ចំរើន ជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌ៧មករា បានសម្តែងការគាំទ្រចំពោះការដាក់បទបញ្ជាឲ្យមានការពង្រឹងលើការបង្ក្រាបបទល្មើសគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបញ្ហាទាំងនេះ គឺជាបញ្ហាចម្បងដែលសង្គមជាតិចាំបាច់ត្រូវតែបង្ក្រាប។ លោកបន្ថែមថា ក្នុងនាមជាពលរដ្ឋ ពួកគាត់មិនចង់ឃើញប្រទេសកម្ពុជា ក្លាយជាជម្រកនៃការប្រមូលផ្តុំទៅដោយបទល្មើសនានានោះឡើយ ពិសេសបញ្ហាទាំង០២ខាងលើតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ពលរដ្ឋនាពេលនេះ ធ្វើឡើងក្រោយពេលអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពលើបញ្ហាគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ រួមទាំងគណៈបញ្ជាការឯកភាពនៅតាមថ្នាក់រដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំផែនការការងារក្នុងការពង្រឹងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពលើបញ្ហាគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហគ្រឿងញៀន និងការឆបោកតាមអនឡាញ ( Online Scams ) នេះ កន្លងទៅ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច តែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ក្រាបជាបន្តបន្ទាប់ ក៏ប៉ុន្តែបទល្មើសទាំង០២នេះ ហាក់ពុំមានថមថយនោះឡើយ ស្របពេលដែលយុគ្គសម័យកាន់តែជឿនលឿន និងកំណើននៃបទល្មើសបច្ចេកវិទ្យាក៏កាន់តែរីករាដាលជាបន្តបន្ទាប់ ទើបអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ក្រាប និងទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម