Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះបង្ក្រាបឈើ១៣កំណាត់ ពីឈ្មួញយកទៅទម្លាក់ចោល

បានផុស

នៅ

គំនរឈើ ចំនួន ១៣កំណាត់ ដែលមានមុខកាត់ធំៗ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាប់បង្ក្រាបរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ និងរដ្ឋបាលព្រៃឈើផ្នែកក្រចេះ សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ បានឱ្យដឹងថា ឈើទាំងនេះសុទ្ធតែជាប្រភេទឈើរកា មានចំនួន ១៣កំណាត់ ដែលមានមុខកាត់ ៤០ជុំ និងមានប្រវែង ៤ម៉ែត្រ ស្មើជាង ៨ម៉ែត្រគូប ត្រូវបានរឹបអូសនឹងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ 

ប្រភពផ្សេងមួយទៀតបានឱ្យដឹងថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញបានកាត់ដឹកចេញមកពីព្រៃ ក្នុងទឹកដីខេត្តមណ្ឌលគិរី ចេញមកតាមស្រុកអូរគ្រៀងសែនជ័យ ហើយត្រូវបានគេប្រទះឃើញកំពុងបើកបរតាមផ្លូវជាតិលេខ ៧ នៅពីចំណុចស្រែស្បូវ ស្ថិតនៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីយប់មិញ ហើយដឹកទៅទម្លាក់ចោលនៅចំណុចទីតាំងខាងលើ សមត្ថកិច្ចក៏សហការគ្នាសម្រេចរឹបអូស ហើយមន្ត្រីជំនាញក៏បានកសាងសំណុំរឿងនិងនាំយកឈើទៅរក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម