សន្តិសុខសង្គម
ជម្លោះគ្រួសារ ប្រពន្ធយកកាំបិតកាប់ប្ដីស្លាប់ក្នុងថ្លុកឈាម
ស្ត្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់ ក្រោយប្រើហិង្សាយកកាំបិតកាប់ទៅលើប្ដីខ្លួនឯងហូរឈាមរហូតស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួលលេខ ៦ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ភឿន សាវន ភេទស្រី អាយុ ៣៩ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ជិន ជឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីឈ្មោះ ជិន ប៊ុនចេង ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់សព បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងប្ដី បានឈ្លោះប្រកែកគ្នាក្នុងបន្ទប់ជួល រហូតឈានទៅដល់ប្រើហិង្សា។ ពេលនោះ ប្រពន្ធ បានយកកាំបិតបុ័ងតោកាប់ប្ដី បណ្ដាលឲ្យរបួសជើងខាងស្ដាំហូរឈាម ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់។ បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងសហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្ដាល។ បន្ទាប់មកទៀត សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យស្ថិតនៅភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល និងនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង។
ក្រោយពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោ ដងជ័រ ពណ៌ខ្មៅ កាប់ទៅលើជនរងគ្រោះជាប្ដីត្រូវស្មងជើងខាងស្ដាំបណ្ដាលឲ្យរបួសហូរឈាមរហូតដល់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅផ្នែកនគរបាលយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុខា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


