សន្តិសុខសង្គម
ឆេះរថយន្តព្រះចៅអធិការវត្ត ១ គ្រឿង អស់ទាំងស្រុង នៅបរិវេណវត្តអូរដា ស្រុកកំរៀង
រថយន្តធុនត្រា ១ គ្រឿង ជាកម្មសិទ្ធិព្រះចៅអធិការវត្ត ត្រូវបានអណ្ដាតភ្លើងឆាបឆេះទាំងស្រុង តែសំណាងល្អរបស់អ្វីម្យ៉ាងក្នុងវ៉ាលិស ព្រះចៅអធិការ និងកូនសិស្ស ព្យាយាមគាស់គូទរថយន្តយកចេញបាន។

ហេតុការណ៍ នៃគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចបរិវេណ វត្តអូរដា ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានអគ្គិភ័យមួយបានឆាបឆេះរថយន្ត ១ គ្រឿង ម៉ាកធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AP 9957 ដែលជាកម្មសិទ្ធិរបស់ព្រះចៅអធិការវត្ត ព្រះនាម ជុំ ប៊ុនណាត មានព្រះជន្ម ៣៥ ព្រះវស្សា រស់នៅភូមិកើតហេតុខាងលើ។

តាមការពិនិត្យរបស់សមត្ថកិច្ចបានបញ្ជាក់ថា ការឆេះរថយន្ត ១ គ្រឿងនេះ បានបាត់បង់អត្តសញ្ញាណប័ណ្ណ ឯកសាររថយន្ត ១ ច្បាប់ និង ប្រាក់ប្រហែល ៥០០ ដុល្លារ ហើយចំពោះមូលហេតុ គឺ ឆ្លងប្រព័ន្ធភ្លើង ទើបបណ្ដាលឲ្យមានការឆាបឆេះ។ ភ្លាមៗ នោះដែរ កម្លាំងជំនាញស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១ គ្រឿង ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏រថយន្តនេះត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ដែរ។

ដោយឡែកតាមប្រភពឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ដែរថា នៅពេលអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះទៅលើក្បាលរថយន្ត ពេលនោះព្រះចៅអធិការវត្ត រួមជាមួយនឹងកូនសិស្សម្នាក់ បានប្រើដែក និងត្រសេះ គាស់គូទរថយន្ត ដើម្បីទាញយកវ៉ាលិស ដែលគេសង្ស័យថាជារបស់មានតម្លៃអ្វីម្យ៉ាងនៅក្នុងនោះ ហើយនិមន្តយ៉ាងលឿនចូលទៅក្នុងកុដិបាត់តែម្ដង ដោយទុកឲ្យតួរថយន្តទាំងមូលហ៊ុមព័ទ្ធដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតខ្ទេចក្លាយជាផេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


