សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌថា បានប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសលើស្ត្រី ក្នុងការបង្ក្រាបករណីរំដោះអ្នកទោសនៅស្វាយរៀង
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានច្រាលចោលចំពោះការចោទប្រកាន់ថាកងកម្លាំងរបស់ខ្លួន បានធ្វើសកម្មភាពប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ បៀតបៀនអង្អែលថ្ពាល់ស្ត្រី ក្នុងប្រតិបត្តិការបង្ក្រាបករណីរំដោះអ្នកទោសនៅខេត្តស្វាយរៀង។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអះអាងថា កងកម្លាំងរបស់ខ្លួន បានគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង ពិសេសលើស្ត្រី។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់ក្នុងសេចក្ដីបំភ្លឺផ្សាយលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែវិច្ឆិកា ថា បន្ទាប់ពីចាប់ខ្លួនបានអ្នកទោសដែលត្រូវរំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងចំនួន៦នាក់ និងស្ដ្រីដែលចូលទៅរំដោះម្នាក់ នៅក្នុងភូមិសាស្ត្រស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងជំនាញបានរៀបចំបញ្ជូនឧក្រិដ្ឋនទាំងអស់នោះ រួមទាំងស្ដ្រីដែលមករំដោះឡើងលើរថយន្ដ ដើម្បីបន្ដសួរនាំតាមនីតិវិជី។ ប៉ុន្ដែនៅពេលបញ្ជូនឡើងដល់លើរថយន្ដ ក៏មានអ្នកសារព័ត៌មានថត ហើយលូកដៃទៅប៉ះពាល់មុខស្ដ្រីខាងលើ ហើយប្រើពាក្យសម្ដីមិនសមរម្យ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្កត់ធ្ងន់ដូច្នេះ៖« អ្នកដែលលូកដៃទៅប៉ះពាល់មុខស្ដ្រីដែលយកទៅកាំភ្លើង ហុចឲ្យជនល្មើសដើម្បីរំដោះខ្លួនចេញទៅសាលាដំបូងខេត្តស្វាយរៀងនោះ មិនមែនជាមន្ដ្រីនគរបាលនោះទេ។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលជំនាញ តែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ បទវិន័យនគរបាលជាតិ ពិសេសចំពោះជនល្មើសជាស្ដ្រីភេទ។»។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រំពឹងថា អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ នឹងបញ្ចេញមតិលើករណីនេះប្រកបដោយក្រមសីលធម៌ មិនចោទប្រកាន់មកលើកម្លាំងនគរបាល ដែលយកជីវិតទៅប្ដូរដើម្បីតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន។

គួរជម្រាបថា អ្នកសារព័ត៌មាន ដែលបានយកដៃទៅអង្អែលថ្ពាល់ និងប្រើសម្ដីបៀតបៀនស្ត្រីជាជនសង្ស័យ គឺមានឈ្មោះថា ខាន់ សារ័ត្ន ជាអ្នកសារព័ត៌មាន នៃអង្គភាពក្ដាមក្រហម នៅខេត្តស្វាយរៀង។ ក្រសួងព័ត៌មាន បានចាត់វិធានការបន្ទាន់លើបុគ្គលនេះ ដោយបានលុបចោលសុពលភាពនៃបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន និងដាក់ឈ្មោះនេះទៅក្នុងបញ្ជីហាមធ្វើសកម្មភាព អាជីវកម្ម ពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍ បន្ទាប់ពីរកឃើញថា ទង្វើរបស់បុគ្គលនេះ ជាទង្វើអសីលធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្ដី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ មន្ត្រីជំនាញនៃក្រសួងព័ត៌មាន បានចុះទៅដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង ហើយបានកោះហៅ អ្នកសារព័ត៌មាន ផាត់ ហ៊ន និងបុគ្គល ខាត់ សារ័ត្ន មកណែនាំ និងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន។

បន្ទាប់ពីចប់នីតិវិធីរបស់ក្រសួងព័ត៌មានទៅ នៅវេលាថ្ងៃត្រង់ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនាំយកឈ្មោះ ផាត់ ហ៊ន និង ឈ្មោះ ខាត់ សារ័ត្ន ត្រូវបាន ទៅសាកសួរបន្តនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្ថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


