Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ បង្ហាញមុខជនសង្ស័យ ០៥ នាក់ ពាក់ព័ន្ធ ០៣ ករណី ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល បានធើ្វការស្រាវជ្រាវបង្រ្កាបជនសង្ស័យ ០៥ នាក់ ក្រោយប្រព្រឹត្តបទល្មើស ០៣ ករណីផ្សេងគ្នា ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានយកជនសង្ស័យ ០៥ នាក់ មកបង្ហាញមុខជាសាធារណៈមុនបញ្ចូនទៅកាន់តុលាការ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជា និងដោយមានការសម្រប សម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូរាជធានីភ្នំពេញ សហការជាមួយនគរបាលច្រកទ្វារអន្តរជាតិអន្តោប្រវេសន៍ក្រុងបាវិត រហូតឈានដល់ការស្រាវជ្រាវ និងកំណត់មុខសញ្ញា បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៥ នាក់។

នាយការិយាល័យកម្រិតធ្ងន់ បន្តថា ករណីទី១ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ០១ រសៀល បានឃាត់ខ្លួនបក្ខពួកសេសសល់ចំនួន ០១ នាក់ ក្នុងករណីចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន ៥ ម៉ឺន ២ ពាន់ដុល្លារ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម៉ោងប្រហែង ០២ និង ៣០ នាទី , ករណីទី២ ករណី លួចមានស្ថានទម្ងន់ទោស គាស់ទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិ នៅចំណុចបុរី ភ្នំពេញផាក ផ្លូវចំប៉ា ក្រុមទី១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ , ករណី ៣ ផ្ទុះអាវុធចំនួន ០៥គ្រាប់ នៅចំណុចតំបន់បឹងកក់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងនោះដកហូតវត្ថុតាងបានរួមមាន អាវុធខ្លីម៉ាក K ៥៤ លេខ៧៤៨១ ចំនួន ៨គ្រាប់ , អាវុធខ្លីម៉ាក Zoraki M906 ចំនួន 0៤គ្រាប់ , នាឡិការដៃ ចំនួនជាច្រើនគ្រឿង (របស់ជនរងគ្រោះ) , ខ្សែកពណ៌ទឹកចំនួន០២ខ្សែ (របស់ជនរងគ្រោះ) , ខ្សែដៃពណ៌ទឹកប្រាក់ចំនួន០២ខ្សែ(របស់ជនរងគ្រោះ) , ប៉ាស្ទ័រចំនួន ០២ក្បាល , ម៉ូតូ Honda Custom ស្លាកលេខភ្នំពេញ1-HN-1587 ពណ៌ស្លែចំនួន0១គ្រឿង (ជាម៉ូតូធ្វើសកម្មភាព) , ទូរស័ព្ទ ម៉ាក Honor ពណ៌ខ្មៅ ០១គ្រឿង , ញញួរ ពណ៌លឿងលាយខ្មៅចំនួន ០១ (សម្រាប់ធ្វើសកម្មភាពវាយកញ្ចក់ផ្ទះ) , កាបូបស្ពាយ ពណ៌ប្រផេះ ចំនួន០១ , មួកខ្មៅ ០១ និងមួកសុវត្ថិភាព ពណ៌ស ចំនួន០២។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម