សន្តិសុខសង្គម
រថយន្តដឹកអ្នកដំណើរ បើកបុកបុរសម្នាក់កំពុងជិះម៉ូតូ រួចកិនបណ្តាលអោយស្លាប់ ក្បែរទូតបារាំង
បុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ត្រូវបាត់បង់អាយុជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ក្រោយរថយន្តដឹកអ្នកដំណើរ ប្រភេទធន់ធំបុកពីក្រោយរួចកិនពីលើម៉ូតូបន្ថែមបណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ នឹង ១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស (មុខស្ថានទូតបារាំង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់នេះកើតឡើង គេបានឃើញ បុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1Y-5498 ធ្វើដំណើរតាមវង្វង់មូលគួចកាណុង គោលដៅឡើងមកតាមមហាវិថីព្រះមុនីវង្ស លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ដដឹកអ្នកដំណើរធន់ធំ មិនចាំស្លាកលេខ បានបើកបុកពីក្រោយយ៉ាងពេញទំហឹងហើយថែមទាំងកិនទៀត បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះរថយន្ដបានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន និង ធ្វើការស្រាវជ្រាវរករថយន្តបង្កធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


