Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានីស្រាវជ្រាវបង្រ្កាបទីតាំង ONLINE SCAMS​ ៤០ទីតាំង ឃាត់ខ្លួនមេខ្លោង ២៤នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៤០ទីតាំង ក្នុងចំណោមទីតាំងសង្ស័យជាង២៧០០កន្លែង។ ក្នុងចំណោមទីតាំងទាំង៤០ ដែលកម្លាំងជំនាញរកឃើញ មានជនសង្ស័យជាមេខ្លោង២៤នាក់ និងត្រូវបានកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ .បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះពិនិត្យ កម្លាំងជំនាញរកឃើញទីតាំងសង្ស័យសរុបចំនួន ២៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១១០៤នាក់ ស្រី ៦៦៨៣នាក់។ បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន២៨៤នាក់ (ស្រី ៣១នាក់) ១៣សញាតិ រួមមាន៖ វៀតណាមចំនួន ០៧នាក់ប្រុស , ចិន+ចិនតៃវ៉ាន់ ចំនួន ១២៨នាក់ (ស្រី ១១នាក់) មីយ៉ានម៉ា ចំនួន ០៥នាក់ (ស្រី ០៣នាក់) កូរ៉េខាងត្បូង ចំនួន ១០នាក់ ម៉ាឡេស៊ី ចំនួន ៦៦នាក់ (ស្រី ០៧នាក់) នេប៉ាល់ ចំនួន ០១នាក់ប្រុស បង់ក្លាដេសចំនួន ០៣នាក់ប្រុស ឥណ្ឌា ចំនួន ០១នាក់ប្រុស, ស្រីលង្កា ចំនួន ២៣នាក់ (ស្រី ០៤នាក់) ហ្វីលីពីន ចំនួន ០៨នាក់ (ស្រី០៥នាក់) ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី ០១នាក់) សិង្ហបុរី ចំនួន ០១នាក់ប្រុស ចំនួន ២៩នាក់ប្រុស។

ក្នុងប្រតិបត្តិការបង្ក្រាប និងស្រាវជ្រាវ កម្លាំងជំនាញបានកំណត់មុខសញ្ញាជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ ០១នាក់ និងជនបរទេស ២៣នាក់ លើ ២សញ្ជាតិ រួមមាន ជនជាតិចិន ២២នាក់ និងសិង្ហបុរី ០១នាក់ ត្រូវបាននគរបាលបញ្ចូនទៅតុលាការដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម